ចំណុចដែលគួរពិចារណាមុនប្ដូរការងារ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ 
Smart 0969009292
Cellcard 077712053
Metfone 0882169742
តើអ្នកធ្វើការ ក្នុងមុខតំណែងបច្ចុប្បន្ន រយះពេលប៉ុន្មានឆ្នាំមកហើយ? តើឥឡូវនេះ អ្នកកំពុងស្រេ្តសខ្លាំង ជាមួយការងារ ដែលកំពុងធ្វើនេះដែររឺទេ?​ ការផ្លាស់ប្តូរការងារ អាចជួយអោយអ្នកទទួលបានប្រាក់ខែខ្ពស់ ជាងមុន កន្លែងការងារប្រសើរជាងមុន និង មុខតំណែងខ្ពស់ជាងមុន។ ប៉ុន្តែ ប្រសិនបើអ្នកផ្លាស់ប្តូរការងារ ញឹកញាប់ពេក អាចធ្វើអោយគេសម្លឹងមកថា អ្នកមិនមានភាពស្មោះត្រង់ក្នុងការងារ ហើយអ្នកផ្ទាល់ក៏មិនទទួលបានបទពិសោធន៏ពីការងារ ដែលអ្នកបានធ្វើ។ចំណែកក្រុមហ៊ុនវិញ ខាតបង់ប្រាក់ដើម្បីជួល និងបណ្តុះបណ្តាលអ្នក។
ប្រជាជនខ្មែរភាគច្រើន ផ្លាស់ប្តូរការងារច្រើន ហើយក្នុងចំណោមនោះ ពួកគេមានផ្លាស់ប្តូរកន្លែងធ្វើការ រាល់៦ខែម្តង។ ប្រាកដណាស់ មានមុខតំណែងជាច្រើនដែលទំនេរ ហើយអ្នកអាចរកបានដោយងាយ ក៏ប៉ុន្តែ តើការធ្វើបែបនេះជាការល្អ ដែររឺទេ? ហេតុអ្វី?
ក្នុងជីវិតការងារ អ្នកតែងតែជួបនៅភាពស្មុគស្មាញជាច្រើន ដែលធ្វើអោយអ្នកចង់ផ្លាស់ប្តូរកន្លែងធ្វើការ។ ចូរអ្នកកុំសម្រេចចិត្តលឿនពេក ព្រោះការសម្រេចចិត្តនេះ អាចនឹងធ្វើអោយអ្នកស្តាយក្រោយ។ មុនផ្ញើរ CV របស់អ្នក ទៅកន្លែងមួយទៀត អ្នកគួរពិចារណាលើចំណុចខាងក្រោម ជាមុនសិន៖​
ជីវិតផ្ទាល់ខ្លួនរបស់អ្នក៖ តើជីវភាពរបស់គ្រួសារអ្នកនឹងទៅជាយ៉ាងណា ក្រោយពេលអ្នកផ្លាស់ប្តូរការងារ?​ តើអ្នកនឹងមានជីវភាល្អប្រសើរ ឬលំបាកជាងមុន?​ តើធានារ៉ាប់រងដែលក្រុមហ៊ុនថ្មី ផ្តល់អោយមាន លក្ខណៈប្រសើរជាងមុនដែររឺទេ?​ អ្នកត្រូវតែប្រាកដថា ក្រុមគ្រួសារអ្នក និងរូបអ្នកផ្ទាល់មិនជួបការលំបាកជាមុនសិន មុននឹងធ្វើការផ្លាស់ប្តូរ។
បរិយាកាសនៅកន្លែងធ្វើការ៖ បរិយាកាសការងារមានដូចជា ម៉ោងធ្វើការ ភារកិច្ចនិងទំនួលខុសត្រូវ បុគ្គលិកលក្ខណៈអ្នកគ្រប់គ្រង មិត្តរួមការងារ កម្រិតនៃការប្រកួតប្រជែង រង្វាន់លើកទឹកចិត្តជាដើម។ អ្នកអាចបែងចែក ការគិតរបស់អ្នក ជាពីររបៀបគឺ៖ អារម្មណ៏អវិជ្ជមានដែលមាននៅកន្លែងការងារចាស់ ដូចជា ម៉ោងការងារច្រើនតែទទួល បានប្រាក់ខែតិច ឬមួយភារកិច្ចនិងទំនួលខុសត្រូវច្រើនលើសលុប។ ហើយគំនិតមួយផ្នែកទៀត គឺអារម្មណ៏វិជ្ជមានដែលអ្នកមានចំពោះការងារថ្មី ដូចជា ឱកាសថ្មី​ ការប្រកួតប្រជែងថ្មីជាដើម។  អ្វីទាំងអស់នេះ ជាអារម្មណ៏ ការរៀបចំផែនការ និងចក្ខុវិស័យនៅពេល អនាគតរបស់អ្នក។ អ្នកអាចសួរខ្លួនឯងថា តើអ្នកយល់ស្របជាមួយ និងរបៀបដឹកនាំរបស់អ្នកគ្រប់គ្រង របស់អ្នកដែររឺទេ? តើអ្នកនៅមានអ្វីជាច្រើនត្រូវរៀនពីការងារដែលកំពុងធើ្វដែររឺទេ? សំនួរទាំងនេះ ជាជំនួយដល់ការសម្រេចចិត្តរបស់អ្នកថាត្រូវទៅ ឬត្រូវនៅ។
អ្នកនឹងត្រូវចាប់ផ្តើមសារឡើងវិញ៖ អ្នកត្រូវចាំថា ទៅកន្លែងធ្វើការថ្មីអ្នកត្រូវចាប់ផ្តើមពីសូន្យ។ ហើយអ្នកត្រូវប្រើពេលយូរ ដើម្បីរៀនសម្របខ្លួនទៅជាមួយនឹងកន្លែងធ្វើការថ្មី ម៉ោងធ្វើការថ្មី ទំនួលខុសត្រូវថ្មី និងមនុស្សថ្មី។ អ្វីដែលខិតខំព្យាយាមកសាងពីកន្លែងធ្វើការចាស់មិនអាចផ្ទេរទៅ ក្រុមហ៊ុនថ្មីបានទេ។ អ្វីទាំងនេះ អាចធ្វើអោយអ្នកស្រ្តេសខ្លាំង ហើយអាចប៉ះពាលដល់សុខភាព របស់អ្នកទៀតផង។
ទីតាំងកន្លែងធ្វើការ៖ ពេលខ្លះអ្នកសម្លឹងឃើញថាការងារនោះល្អហើយ ប៉ុន្ដែមានការលំបាកក្នុងការធ្វើដំណើរ។ ក្នុងករណីដែលប្រាក់ខែខុសគ្នាតិចតួច អ្នកមិនគួរប្ដូរការងារដែលមានទីតាំងនិងចម្ងាយដែលងាយស្រួលធ្វើដំណើរជាងនោះទេ។ ពេលខ្លះលុយដែលលើសនោះមិនគ្រប់សម្រាប់ចាក់ថ្លៃសាំងផង។