វិធីសាស្រ្តសន្សំពេលវេលា

 

ពេលវេលាអាចបង្កើតលុយអោយបានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលុយច្រើនមហាសាលប៉ុណ្ណា ក៏មិនអាចទិញពេលវេលាសូម្បីតែ មួយវិនាទី ដែលហួសហើយ អោយត្រឡប់ក្រោយវិញបានទេ។ ដូច្នេះ អ្នកគួរចេះចាយពេលវេលាអោយមានតម្លៃបំផុត ព្រោះជីវិតមនុស្សខ្ចីណាស់។ 
៣ ចំណុចនេះ ស្ពាននឹងចែករំលែកពីវិធីនៃការគ្រប់គ្រង់ពេលវេលារបស់អ្នក៖

១. ធ្វើផែនការណ៍
មានមនុស្សភាគច្រើន បានចំណាយពេលពេញមួយថ្ងៃ ដោយមិនបានធ្វើអ្វី ដែលជា ប្រយោជន៍ ដល់ខ្លួន ឬ មនុស្សជុំវិញខ្លួន ហើយធ្លាប់និយាយាថាពេលវេលាដើរលឿនណាស់។ ទាំងនេះដោយសារពួកគេមិនមានរៀបចំតារាងពេលវេលាអោយបានត្រឹមត្រូវ និង កំណត់ថា ម៉ោងនេះអ្នកធ្វើអ្វី ឬ ធ្វើរឿងអ្វីមួយ តើអ្នកត្រូវចំណាយពេលប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ?

២. បែងចែកអាទិភាពនៃការងារ
ពេលខ្លះការងារអាចមកដល់ច្រើនក្នុងពេលតែមួយ ដែលបង្កភាពស្មុគស្មាញដល់អ្នក ជាពិសេសសម្រាប់ប្អូនៗនិសិត្សនៅកម្ពុជា។ យ៉ាងណាមិញ ដើម្បីសម្រួលដល់ស្ថានភាពដ៏តឺងតែងនេះ អ្នកគួរចេះបែងចែកអាទិភាពនិងលេខរៀងនៃការងារ ថាតើមួយណាត្រូវធ្វើមុន និងមួយណាត្រូវធ្វើក្រោយ។

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 

សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ 
Smart 0969009292
Cellcard 077712053
Metfone 0882169742

៣ កុំពន្យារការងារ

ធម្មតាទេ អ្នកណាក៏ចេះខ្ជិលដែរ!! អ្វីដែលសំខាន់យើងត្រូវចេះយកឈ្នះវា ពីព្រោះការព្យាយាមពន្យារការងារពិតជាជះឥទ្ធិពលអាក្រក់ដល់ទម្លាប់ប្រចាំថ្ងៃ ថែមទាំងខាតពេលវេលាចោលទៀតផង។ ហេតុនេះហើយ មានអ្វីធ្វើក៏ធ្វើឲហើយទៅ យកពេលដែលនៅសល់ធ្វើការងារដែលមានប្រយោជន៍ផ្សេងទៀត។