វិធី៥យ៉ាងដែលអ្នកអាចជួយអ្នកអោយទទួលបានកម្ចី នៅពេលដែលអ្នកមានប្រវត្តិឥណទានមិនល្អ
តាមរយៈអត្ថបទពីមុនៗរបស់យើង អ្នកបានដឹងរួចមកហើយថា វាជាការសំខាន់ដែលអ្នកត្រូវមានពិន្ទុឥណទានល្អ។
ប៉ុន្តែ តើគួរធ្វើយ៉ាងណាទៅ ប្រសិនបើអ្នកមានប្រវត្តិឥណទានមិនល្អរួចហើយនោះ?
តើអ្នកនៅអាចមានឱកាស ទទួលបានការអនុម័តចំពោះការស្នើសុំកម្ចីដែរឬទេ?
ដំណឹងល្អសម្រាប់អ្នក!
ជាក់ស្ដែង ក្នុងច្បាប់នីមួយៗ វាតែងតែមានករណីលើកលែងជានិច្ច។ ក្នុងករណីខ្លះ ទោះបីអ្នកមានពិន្ទុឥណទានមិនល្អក្ដី អ្នកនៅតែអាចទទួលបានប្រាក់កម្ចី។
យ៉ាងម៉េចទៅ?
សូមចាំថា ពិន្ទុឥណទានមិនមែនជាកត្តាតែមួយ ដែលធ្វើអោយធនាគារសម្រេចចិត្តថា នឹងទទួល ឬបដិសេធសំណើររបស់អ្នកនោះទេ។ វាគ្រាន់តែជាឧបករណ៍មួយ ដែលធនាគារប្រើក្នុងការវាយតំលៃពាក្យស្នើសុំកម្ចីប៉ុណ្ណោះ។ ក្រៅពីពិន្ទុឥណទានហើយ នៅមានកត្តាជាច្រើនទៀត ដែលធ្វើអោយធនាគារសម្រេចចិត្តបដិសេធសំណើររបស់អ្នក ដូចជា កម្រិតហានិភ័យដែលគេនឹងប្រឈម គោលនយោបាយធនាគារ និងកត្តាជាច្រើនផ្សេងទៀត។
ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះ គឺធ្វើយ៉ាងណាកម្ចាត់ចោលអោយបាន នូវរាល់បញ្ហាទាំងឡាយដែលធនាគារព្រួយបារម្ភ ហើយទទួលយកកម្ចីដែលអ្នកស្នើ។
ថ្ងៃនេះ ស្ពានចង់ចែករំលែកជាមួយអ្នកនូវគន្លឹះមួយចំនួន ដែលអ្នកគួរចងចាំ ពេលដែលអ្នកស្នើកម្ចី ប៉ុន្តែមានប្រវត្តិឥណទានមិនល្អ។