១. រកអ្នកធានាម្នាក់
ការមានអ្នកធានា ជួយកាត់បន្ថយកម្រិតហានិភ័យ ដែលធនាគារអាចនឹងប្រឈមនៅពេលអនាគត។ ដោយសារតែ ការដែលអ្នកមានអ្នកធានា ជួយអោយធនាគារមានមនុស្សបន្ថែមម្នាក់ទៀត ដែលគេអាចទាក់ទងបាន នៅពេលដែលចាំបាច់ ពេលដែលគេមិនអាចទាក់ទងអ្នកបាន ឬពេលដែលកម្ចីនោះមានបញ្ហា។ នៅពេលដែលកម្រិតហានិភ័យមានការធ្លាក់ចុះ នោះប្រវត្តិរបស់អ្នកនឹងមានភាពប្រសើរជាងមុន ហើយឱកាសដែលអ្នកអាចនឹងទទួលបានការអនុម័តប្រាក់កម្ចីក៏កើនតាមនោះដែរ។
២. ធ្វើការប្រៀបធៀបប្រាក់កម្ចីជាមួយស្ពាន
ដោយសារតែទីផ្សារប្រាក់កម្ចី នៅក្នុងប្រទេសកម្ពុជា មានការប្រកួតប្រជែងខ្លាំង ចឹងហើយ នៅពេលខ្លះ អ្នកអាចនឹងទទួលបានការអនុម័តប្រាក់កម្ចីពីធនាគារមួយ ខណៈពេលដែលធនាគារមួយទៀតរបដិសេធសំណើររបស់អ្នក។ ដូច្នេះ សូមកុំស្ទាក់ស្ទើរក្នុងការដាក់ពាក្យស្នើសុំប្រាក់កម្ចីជាថ្មីម្ដងទៀត ទៅកាន់ធនាគារមួយផ្សេងទៀត ទោះបីជាអ្នកធ្លាប់បានបដិសេធពីធនាគារមួយហើយក៏ដោយ។ សូមចូលទៅកាន់ គេហទំព័ររបស់យើងឥឡូវនេះ http://spean-kh.com ដើម្បីធ្វើការប្រៀបធៀប និងដាក់ពាក្យស្នើសុំប្រាក់កម្ចីដោយឥតគិតថ្លៃ!