ធនាគារឈីស

ពីព្រោះវាមានសុវត្ថិភាព នឹងធនាគារអាចទទួលបានប្រាក់ត្រលប់វិញដោយដាក់លក់ដីនោះ នៅពេលដែលអតិថិជនមិនមានលទ្ធភាពសងប្រាក់កម្ចី
ប៉ុន្តែ នេះអាចជារឿងដែលគួរអោយអស់សំណើច
មានធនាគារមួយនៅប្រទេសអុីតាលី ដែលព្រមទទួលឈីសធ្វើជាទ្រព្យបញ្ចាំ
ប្រទេសនេះផងដែរ មានភាពល្បីល្បាញក្នុងការផលិតភីស្សា នឹង ផាសស្តារ
ដូចដែលអ្នកបានគិតអញ្ចឹង មានមនុស្សជាច្រើនផលិតឈីសនៅក្នុងប្រទេសមួយនេះ
សម្រាប់ការអោយប្រាក់កម្ចីគឺពួកគេដំណើរការដូចធនាគារផ្សេងៗ ប៉ុន្តែសម្រាប់ទ្រព្យបញ្ចាំគឺមានភាពខុសគ្នា
មានដុំឈីសជាច្រើនបានដាក់ធ្វើជារបស់បញ្ចាំដើម្បីប្តូរយកប្រាក់កម្ចី
យ៉ាងណាមិញ ធនាគារនោះ មិនបានយកឈីសទាំងនោះមកបរិភោគទេ  ហើយពួកគេបានរក្សាទុកឈីសទាំងនោះនៅក្នុងឃ្លាំងស្តុកទំនិញ

ធនាគារបានរក្សាទុកជាង ៣០០,០០០ដុំឈីស ដែលវាមានតម្លៃជាង ១៦០លានអឺរ៉ូ ។
នៅថ្ងៃណាមួយ តើធនាគារក្នុងប្រទេសយើងអាចនឹងយក អង្ករ ទុរេន ឬ ម្រេច⁣ ធ្វើជាវត្ថុបញ្ចាំដែរឬទេ?