ភាពឆ្លាតវៃជាមួយនឹងបំណុលដោយស្វែងរកពិន្ទុខ្ពស់បំផុត

ភាពឆ្លាតវៃជាមួយនឹងបំណុលដោយស្វែងរកពិន្ទុខ្ពស់បំផុត
ការខ្ចីប្រាក់ និង ប្រើកាតឥណទាន (Credit Card )មានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ ដើម្បីសម្រេច​គោលបំណងអ្វីមួយរបស់ពួកគេ។ មិនថាអ្នកទិញផ្ទះ ទិញឡាន ម៉ូតូ ទូរស័ព្ទទេ អ្នកធ្វើការខ្ចី​ប្រាក់សម្រាប់ទិញទំនិញដែលជាតម្រូវការរ​បស់អ្នកបាន។ ទោះបីយ៉ាងណាក៏ដោយ របៀប​ដែលអ្នកគ្រប់គ្រងបំណុលធ្វើអោយអ្នកមានភាពខុសប្លែក​ពីអ្នកដទៃ​។​ ចំណុចដ៏សាមញ្ញ​ជួយអោយអ្នកសន្សំបានអត្រាកាប្រាក់ និង មិនអោយមា នបំណុលកើតឡើងទៀត។​
១.​ ទទួលបានកាន់តែច្រើនពីការសន្សំ
លោកអ្នកអាចនឹងចំណាយពេលយូរសម្រាប់សន្សំប្រាក់ដើម្បីទិញផ្ទះ​ ព្រោះទម្រាំ លោកអ្នក​សន្សំ​ប្រាក់​គ្រប់នៃតម្លៃផ្ទះមួយ លោកអ្នកអាចចំណាយពេលយូរ។ តែបើអ្នកធ្វើការសន្សំប្រាក់សម្រាប់កម្ចីទិញផ្ទះ លោកអ្នកអាចស្វែងរកអត្រាការប្រាក់ដែល មានការប្រកួតប្រជែង ពោលគឺ អត្រាការប្រាក់ទាបសម្រាប់កម្ចីទិញផ្ទះ។ តើអ្នកស្វែងរកអត្រារការប្រាក់ទាបដោយរបៀបណា? សូមទាក់ទងមកកាន់ស្ពាន!
២.​បង្កើនការទូទាត់​
ការកំឡុងពេលបង់រំលស់ផ្ទះ អ្នកបង្កើនការបង់អោយបានញឹកញាប់​នៃកម្ចីទិញផ្ទះ​របស់​អ្នក។​ ​បង់កាន់តែច្រើន កាន់តែបន្ថយរយៈពេលសង និង បន្ថយចំនួនទឹក​ប្រាក់ដែល​អ្នកនឹងបង់បន្តបន្ទាប់ទៀត។​ តាមរយៈការបង្កើនទំហំនៃការបង់ប្រាក់របស់អ្នកនៅណា​ដែលអ្នកមានប្រាក់​ច្រើន  អ្នកអាចនឹងបញ្ចប់បំណុលរបស់អ្នកមុនពេលកំណត់។