គុណសម្បត្តិនៃការចាយប្រាក់សុទ្ធនិងការចាយប្រាក់តាមប្រព័ន្ធឌីជីថល

  • ងាយស្រួលក្នុងការគ្រប់គ្រងចំណាយរបស់អ្នក

នៅពេលដែរអ្នកមិនមានសាច់ប្រាក់នៅក្នុងខ្លួនអ្នកមិនចង់ចាយប្រាក់ទេ។ អញ្ចឹងហើយមានន័យថាការទៀមទារប្រាក់របស់អ្នកមានកំរិតទាប។ ហើយអ្វីដែលរឹតតែ​ពិសេសទៀតនោះគឺថាធនាគារជាតិមិនចាំបាច់បោះពុម្ពលុយច្រើនទេ​។ ហើយការចាយប្រាក់សុទ្ធគឺជាអារម្មណ៏មួយដែលឈឺចាប់ជាងគេ ពីព្រោះអ្នកបានឃើញប្រាក់ដែលអ្នកខំបានរកត្រួវបានចាកឆ្ងាយពីកាបូបលុយរបស់អ្នក វាអាចជាប៉ះពាល់នៃការលៃលកប្រាក់របស់អ្នកក៏ថាបាន។

  • ទទួលបានការបញ្ចុះតម្លៃ

នៅធនាគារមួយចំនួននៅប្រទេសកម្ពុជា​យើង នៅពេលដែលអ្នកបង់ប្រាក់តាមប្រព័ន្ធឌីជីថលនោះអ្នកនឹងទទួលបានការបញ្ចុះតម្លៃបានថែមទៀតផង។ អ្នកអាចសន្សំបានប្រាក់បានពី ៥ ទៅ ១០ ភាគរយឯនោះ។ ធនាគារខ្លះផ្ដល់ការបញ្ចុះតម្លៃទីទៅឲ្យអ្នក បានយ៉ាងច្រើនថែមទៀតផង។
ពួកយើងបានសម្រេចចិត្តធ្វើការសំភាសន៏ថាហេតុអ្វីបានជាអ្នកមិនចូលចិត្តប្រើការបង់ប្រាក់តាមប្រព័ន្ធឌីជីថលអញ្ចឹង? គាត់បានប្រាប់ថា ពីព្រោះខ្ញុំមិនទុកចិត្តប្រពន័្ធទាំងអស់នោះ។ ខ្ញុំគិតថាចំនួនប្រាក់ដែលខ្ញុំមាននៅក្នុងគណនីនឹងត្រូវបានលួចដោយដោយនរណាម្នាក់។