អត្ថប្រយោជន៏នៃការប្រើកាតឥណទាន

មិនមានការប្រាក់

នៅពេលដែលអ្នកបង់ប្រាក់ជាមួយកាតឥណទាន នោះមានន័យថាអ្នកបានខ្ចី
ប្រាក់ពីធនាគារ ។ កាតឥណទាននឹងគិតប្រាក់ពីអ្នកជាមួយនឹងការប្រាក់
ខ្ពស់ក្នុងករណីដែលអ្នកមិនបង់អោយគេទាន់ពេលវេលា ។ ជាការពិតណាស់
ប្រសិនបើអ្នកបង់មុនពេលកំណត់ នោះមិនគិតការប្រាក់ទៅលើការខ្ចី
របស់អ្នកឡើយ នោះហើយហៅថា ការមិនយកការប្រាក់ចំពោះអតិថិជនដំបូង ។

លឿន នឹង ងាយស្រួល

អ្នកអាចទទួលបានអ្វីដែលអ្នកចង់បានដោយមិនចាំបាច់រង់ចាំរហូតដល់ថ្ងៃដែលអ្នកសន្សំប្រាក់បានគ្រប់គ្រាន់នោះទេ ។

សុវត្ថិភាពជាង

អ្នកមិនចាំបាច់យកសាច់ប្រាក់តាមខ្លួនគ្រប់ពេលដែលអ្នកធ្វើដំណើរ ហើយថែមទាំង
ការពារទៅលើអំពើឆក់ ឬ ប្លន់ណាមួយ ។

វីសាកាតអន្តរជាតិ

កាតឥណទានវីសាអាចប្រើបាននៅក្រៅប្រទេស ។ ប្រសិនបើអ្នកឃើញផ្លាកសញ្ញា
ថាអាចប្រើប្រាស់កាតវីសានៅតាមបណ្តាហាង ឬភោជនីយដ្ឋានណាមួយ  នោះអ្នក
មិនចាំបាច់ប្តូររូបិយប័ណ្ណសាច់ប្រាក់ ឬបង់ប្រាក់តាមរូបិយប័ណ្ណបរទេសនោះទេ ។
ម៉ាស័្ទរកាត (Master Card) ក៏មានភាពងាយស្រួលក្នុងការប្រើប្រាស់ដែរ ពីព្រោះវាគឺ
ជាកាតដែលមានគេប្រើច្រើនបន្ទាប់ពីវីសាកាត ។