ឱកាសក្នុងការទទួលបានសំណង
ប្រសិនបើផលិតផលណាមួយដែលអ្នកមានការមិនពេញចិត្ត ឬ អ្នកលក់អាចបោកអ្នកដោយលក់ផលិតផលមានភាពខុសគ្នាពីទម្រង់ដើម នោះអ្នកអាចស្នើរធនាគារដើម្បីសងអ្នកវិញ ឬឱ្យពួកគេធ្វើការដោះស្រាយ
ជំនួសអ្នក ប៉ុន្តែក្នុងករណីនៃចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានកំណត់តែប៉ុណ្ណោះ ។
យ៉ាងណាមិញ នៅក្នុងករណីដែលមានចោរលួចហើយព្យាយាមប្រើកាតរបស់
អ្នកដើម្បីដកប្រាក់ នោះអ្នកអាចទាក់ទងទៅធនាគារដើម្បីដាក់ពាក្យបណ្តឹង ។
ប្រវត្តិឥណទានល្អ
វាជាការល្អដែលអ្នកគួរបង់ប្រាក់តាមពេលកំណត់ ដើម្បីអោយប្រវត្តិនៃការខ្ចីប្រាក់
របស់អ្នកល្អ ។ វាអាចជួយអ្នកនៅថ្ងៃណាមួយពេលដែលអ្នកចង់ធ្វើការខ្ចីប្រាក់
ពីព្រោះអ្នកមានប្រវត្តិនៃការបង់ប្រាក់ទាន់ពេលវេលា ។ នេះពិតជាសំខាន់សម្រាប់
ពេលអនាគតខ្លាំងណាស់ ។
ការផ្តល់ជូនការបញ្ចុះតម្លៃ
អ្នកដែលផ្តល់កាត និង ហាងឬភោជនីយដ្ឋានមួយចំនួន ប្រាកដជាមានការសហការ
គ្នា ហើយនេះជាអត្ថប្រយោជន៏ដែលអ្នកអាចមានឱកាសទទួលបានការបញ្ចុះតម្លៃ
ប្រហែលពី ១០% ទៅ ២០% អាស្រ័យទៅលើកិច្ចសន្យារបស់ពួកគេទាំងសងខាង ។
បន្ថែមពីនេះ អ្នកផ្តល់កាតជាច្រើនតែងមានការផ្តល់ជូនអត្ថប្រយោជន៏ផ្សេងៗពីគ្នា
ដូចជា ការធានារ៉ាប់រង ឬ ចម្ងាយនៃការធ្វើដំណើរផ្លូវអាកាស ។
តើចម្ងាយនៃការធ្វើដំណើរតាមផ្លូវអាកាសនេះមានន័យដូចម្តេច ?
ចម្ងាយនៃការធ្វើដំណើរតាមផ្លូវអាកាស គឺសំដៅទៅលើពិន្ទុអ្នកទទួលបានរៀងរាល់
ពេលដែលអ្នកជាវអ្វីមួយ រួចអ្នកធ្វើការសន្សំពិន្ទុនោះសម្រាប់ធ្វើដំណើរតាមផ្លូវ
អាកាស ។
ចំនុចទាំងប៉ុន្មានខាងលើ តើមួយណាដែលមានការចាប់អារម្មណ៏ជាង ?
នៅពេលក្រោយ ពួកយើងនឹងបង្ហាញប្រាប់អ្នកអំពីការជ្រើសរើសកាតណាមួយ
ដែលល្អបំផុត ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742