ដោយឡែក ទ្រូម៉ាន់នីត្រូវបានចាត់ទុកជាក្រុមហ៊ុនផ្ទេរប្រាក់លំដាប់ទី ២ នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនមួយនេះគឺមានដើមកំណើតពីប្រទេសថៃ។
បច្ចុប្បន្ននេះ ទ្រូម៉ាន់មានក្រុមហ៊ុនប្រតិបត្តិការនៅតាមបណ្តាប្រទេសអាស៊ានមួយចំនួនដូចជា កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេសុឺ ហ្វីលីពីន និង វៀតណាមហើយនឹងមានគំរោងពង្រីកសាខាប្រតិបត្តិការរបស់ខ្លួនអោយបាន ពាសពេញតំបន់អាសុី។
សាខាទីមួយរបស់ទ្រូម៉ាន់នី នៅប្រទេសថៃ ឯសាខាទីពីរនៅប្រទេសកម្ពុជា។
ពួកគេមានគម្រោងពង្រីកបន្ថែម ហេតុនេះលោកអ្នកមិនត្រឹមតែអាច
ផ្ទេរប្រាក់ក្នុងស្រុកប៉ុណ្ណោះទេលោកអ្នកនឹងផ្ទេរប្រាក់ទៅក្រៅប្រទេសក្នុងពេលឆាប់ៗខាងមុននេះ។
លោកអ្នកអាចបើកគណនីរបស់ ទ្រូម៉ាន់នី ចំនាយប្រាក់ត្រឹមតែ ១ មុឺនរៀល លើសេវាកម្ម និង កំណត់អោយតំកល់ ៥ ពាន់រៀលឡើងទៅ នៅក្នុងគណនីនេះ។
ប្រសិនបើលោកអ្នកមិនមែនជាសមាជិក ឫ មិនបានប្រើប្រាស់គណនីរបស់ទ្រូម៉ាន់នីទេនោះរាល់ពេលធ្វើការផ្ទេរប្រាក់ជាមួយដៃគូរក្រុមហ៊ុននិងគិតតម្លៃសេវាចាប់ពី ២,៥០០ រៀល ទៅ ៨,៥០០ រៀល ផ្អែកទៅតាម
ចំនួនទឹកប្រាក់ដែលលោកអ្នកបានផ្ទេរ។
ហើយចំពោះអតិថិជនដែលប្រើប្រាស់
គណនី ទ្រូម៉ាន់នីវិញ រាល់ការផ្ទេរម្តងក្រុមហ៊ុននិងគិតតម្លៃសេវាចាប់ពី ១,៥០០ រៀល ទៅ ៧,៥០០រៀល។
បន្ថែមពីនេះអ្នកអាចធ្វើការផ្ញើរប្រាក់តាមរយៈក្រុមហ៊ុន
នេះដោយផ្ញើរចាប់ពី ១ដុល្លារដល់១០០០ដុល្លារ។
អតិថិជនអាចផ្ទេរលុយបាន
ច្រើនលើក ប៉ុន្តែទឹកប្រាក់គឺស្ថិតក្រោម ១មុឺនដុល្លារ។
ប្រសិនបើនៅក្នុងករណីនេះ ក្រុមហ៊ុនទ្រូម៉ាន់នីនឹងធ្វើការជំរាបពត៌មានទៅកាន់ធនាគារ ហ្វីលីប។