តើក្រុមហ៊ុនផ្ទេរប្រាក់ណាមួយដែលល្អជាងគេនៅកម្ពុជា?


ចំពោះ⁣ អុីម៉ាន់នីវិញ គឺជាដៃគូសហការ រវាង ក្រុមហ៊ុន មិត្តហ្វូន និង ធនាគារ អឹមប៊ី។
ហើយ អុីម៉ាន់នី មានភ្នាក់ងារធ្វើប្រតិបត្តិការចំនួន ៣០០០ នាក់ ទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុនអុីម៉ាន់នី ផ្តល់សេវាកម្មធនាគារ និង ហិរញ្ញវត្ថុ ដោយសុវត្តិភាព ទៅកាន់អ្នកប្រើប្រាស់គណនីតាមទូរស័ព្ទដៃ។
យ៉ាងណាមិញ បន្ទាប់ពីលោកអ្នកបើកគណនីប្រើប្រាស់សេវាកម្ម នោះក្រុមហ៊ុននឹងភ្ជាប់បណ្តាញ
ទូរស័ព្ទរបស់លោកអ្នកដោយស្វ័យប្រវត្តិ ដូចនេះលោកអ្នកអាចធ្វើការ ផ្ទេរប្រាក់ ទទួលប្រាក់ បញ្ចូលទឹកប្រាក់ និង បង់ប្រាក់ផ្សេងៗបានដោយរីករាយ។
រាល់ប្រតិបត្តិការផ្ទេរ និង ទទួលប្រាក់ម្តង ក្រុមហ៊ុន អុីម៉ាន់នី នឹងគិតតម្លៃសេវាចំនួន ២,៥០០ រៀល ហើយអ្នកផ្ទេរ និង អ្នកទទួល ក៏អាចបង់សេវាបានដែរ បើទោះបីជា
ពួកគេប្រើប្រាស់ឫមិនប្រើប្រាស់គណនីរបស់អុីម៉ាន់នីក៏ដោយ។
សម្រាប់អតិថិជន
ដែលមិនមែនជាសមាជិក នឹង ទទួលបានលេខកូដសំងាត់ដែលតម្រូវអោយយក
លេខកូដនេះទៅកាន់ភ្នាក់ងារដើម្បីបើកប្រាក់។