កាតឥណទាន នឹង កាតឥណ្ណពន្ធ មួយណាល្អជាង ?

កាតឥណទាន នឹង កាតឥណ្ណពន្ធ មួយណាល្អជាង ?

អ្នកមួយចំនួនប្រាកដជាមានកាតនៅក្នុងកាបូប ប៉ុន្តែតើនោះគឺជាកាតឥណទាន ឬ កាតឥណ្ណពន្ធ?
តើនោះគឺជាអ្វី ? មួយណាល្អជាង ? អានការបង្ហោះចុងក្រោយរបស់ពួកយើងដើម្បីស្វែងយល់ថា
កាតមួយណាដែលគួរជ្រើសរើស នឹង តើត្រូវប្រើដូចម្តេច ?
កាតឥណ្ណពន្ធងាយស្រួលប្រើជាង
តើមានអ្នកណាខ្លះដែលអាចពន្យល់អំពីចំនុចខុសគ្នារវាង កាតឥណ្ណពន្ធ នឹង ការឥណទាន ?
កាតទាំងនោះមានរូបរាងដូចគ្នាសឹងទាំងអស់ ។
លេខជាច្រើននៅលើកាតទាំងនោះ ហើយវាទាមទារលេខកូដនៅពេលដែលអ្នកយកវាទិញអ្វីមួយ ។
អ្នកអាចយកកាតឥណ្ណពន្ធទៅដកប្រាក់ចេញពីគណនីរបស់អ្នកពេលដែលទិញឥវ៉ាន់ ។
មានន័យថា អ្នកត្រូវតែរក្សាទុកប្រាក់មួយចំនួននៅក្នុងគណនីរបស់អ្នក ឬ អ្នកមិនអាចដកប្រាក់
បានប្រសិនបើអ្នកគ្មានទឹកប្រាក់ ។
ស្រមៃបន្តិចថា អ្នកអាចទិញទំនិញបានដោយមិនចាំបាច់យកលុយតាមខ្លួន មានភាពងាយ
ស្រួលណាស់មែនទេ ?
កាតឥណទានមានភាពខុសគ្នាបន្តិច ។ កាលមុនពួកយើងបានរៀនពីវា ដូចនេះអ្នកដឹងពីចម្លើយ
ហើយមែនទេ ? នេះជាការដំណើរការរបស់កាត ។
តើអ្វីទៅជាកាតឥណទាន ?
កាតឥណទាន អនុញ្ញាតិអោយអ្នកខ្ចីប្រាក់ពីធនាគារក្នុងការទិញទំនិញ មានន័យថាអ្នកមិនចាំ
បាច់មានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនីរបស់អ្នកទេ។ ពិតជាមានភាពងាយស្រួលណាស់មែនទេ?
នោះធនាគារនឹងគិតការប្រាក់លើការចំណាយរបស់អ្នក ប្រសិនបើគណនីអ្នកមានទឹកប្រាក់ គ្រប់គ្រាន់នោះអ្នកមិនចាំបាច់បង់ការប្រាក់ឡើយ ហើយជាធម្មតាវាមានរយៈពេល ៣០ថ្ងៃ ។
ចំនួនទឹកប្រាក់ដែលអ្នកអាចខ្ចី អាស្រ័យទៅលើប្រាក់ចំណូលរបស់អ្នក នឹង ពត៌មានផ្សេងៗដែល
ហៅថា ប្រវត្តិនៃការខ្ចីទឹកប្រាក់របស់អ្នក ។
ប្រៀបធៀបរវាង ចំនុចល្អ នឹង អាក្រក់ របស់កាតទាំងពីរនេះ