កាតឥណ្ណពន្ធ
១ តម្លៃសេវា: ជាធម្មតា តម្លៃសេវាមានចំនួនតិច នឹង មិនគិតថ្លៃពេលដកប្រាក់តាមកាតឥណ្ណពន្ធ
២ ងាយស្រួលក្នុងការគ្រប់គ្រងការចំណាយ: មិនគិតការប្រាក់ចំពោះការប្រើប្រាស់
៣ ងាយស្រួលក្នុងការចុះឈ្មោះ : កាតឥណ្ណពន្ធងាយស្រួលក្នុងការទទួលបានបើធៀបនឹង
កាតឥណទាន។ ប្រសិនបើអ្នកត្រូវការវាជាបន្ទាន់ដូចជា ដំណើរកម្សាន្តទៅប្រទេសក្រៅ ឬ ទិញ
ទំនិញអនឡាញ នោះអ្នកនឹងទទួលបានលឿនជាង ។
កាតឥណទាន
១ រង្វាន់ : អ្នកប្រើប្រាស់កាតប្រភេទនេះ អាចរីករាយនឹងទទួលបាន ពិន្ទុ ការបញ្ចុះតម្លៃ ចម្ងាយនៃការហោះហើរ នឹងប្រយោជន៏ជាច្រើន។ ទោះបីជា តម្លៃប្រចាំឆ្នាំថ្លៃជាងកាតឥណ្ណ
ពន្ធក៏ដោយ ប៉ុន្តែអ្នកអាចទទួលបានពិន្ទុបន្ថែមជាច្រើនទៀត។ កាតឥណទានផ្តល់ជូនអ្នកនូវការ
ធានារ៉ាប់រង ។
២ សុវត្ថិភាព : កាតឥណទានមានការផ្តល់ជូនការការពារ ពេលដែលបាត់ឬលួច។ ទោះបីអ្នក
ត្រូវបង់ប្រាក់ក្នុងការបើកកាតម្តងទៀត ប៉ុន្តែអ្នកនឹងអាចទទួលវាមកវិញ ។ បន្ថែមពីនេះ បើកាត
របស់អ្នកត្រូវអ្នកផ្សេងយកទៅប្រើ នោះអ្នកអាចប្តឹងដើម្បីបិទការទិញទំនិញណាមួយនៃជននោះ។
ការទទួលខុសត្រូវលើកាតឥណ្ណពន្ធមានតិចជាង ពេលខ្លះសឹងតែមិនមាន ។
៣ ប្រវត្តិនៃប្រាក់កម្ចី
នេះជាចំនុចសំខាន់ បើសិនអ្នកមានគម្រោងខ្ចីប្រាក់ចំនួនច្រើនសម្រាប់ប្រើប្រាស់ពេលអនាគត
ហើយអ្នកបានបង់ប្រាក់ទាន់ពេលវេលា នោះអ្នកនឹងអាចមានប្រវត្តិល្អ ឬពិន្ទុច្រើនក្នុងការខ្ចីប្រាក់។ ដូចនេះ នៅពេលអនាគតអ្នកនឹងអាចងាយស្រួលក្នុងការខ្ចីប្រាក់ ។
៤ ការទូទាត់ប្រាក់ដំឡើង
នេះមានភាពងាយស្រួលក្នុងការប្រើកាតឥណទាន។ ពេលដែលអ្នកចង់ទិញអ្វីមួយ អ្នកមិនត្រូវការ
មានប្រាក់គ្រប់គ្រាន់នោះទេ។ នេះក៏ព្រោះតែការបង់ប្រាក់ដំឡើង មានន័យថា អ្នកមិនចាំបាច់បង់
ប្រាក់អោយគ្រប់នោះទេ ដោយគ្រាន់តែបង់ម្តងបន្តិចៗ ។
គិតថាកាតឥណទាន មានលក្ខណៈល្អជាងមែនទេ ?