ចំណុចខុសគ្នារវាងរូបិយប័ណ្ណ(Currency)និងរូបិយវត្ថុ(Money)
មនុស្សភាគច្រើនតែងតែមានការភ័ន្ដច្រលំពិបាកក្នុងការប្រើប្រាស់ពាក្យនិងពិបាកក្នុងការយល់ច្បាស់ពីអត្ថន័យរបស់ទាំងពីរនេះណាស់ ហើយវាក៏មិនសូវងាយក្នុងការពន្យល់ប៉ុន្មានដែរ ប៉ុន្តែស្ពាននឹងលើកយក ចំនុចស្រួលៗដើម្បីអោយអ្នកងាយយល់ពីពាក្យទាំងពីរនេះ។
លុយគឺជាទ្រព្យសម្បត្តិអរូបីដែលមានន័យថាវាមិនអាចប៉ះពាល់បានទេវាមិនអាចមានក្លិនទេ។ ទោះជាយ៉ាងណាវាអាចត្រូវបានគេមើលឃើញនៅក្នុងលក្ខខណ្ឌនៃលេខ។ លុយមានមុខងារ៣សំខាន់គឺ ជាមធ្យោបាយក្នុងការទូទាត់ ជាឯកតានៃរង្វាស់តម្លៃទំនិញ និងអាចរក្សានូវតម្លៃទំនិញឬសេវាទៅថ្ងៃ អនាគតបាន ។ កាលសម័យមុនការដោះដូរទំនិញនិងទំនិញ ប៉ុន្ដែឥលូវយកលុយទៅធ្វើជាឧបករណ៍ ក្នុងការដោះដូរជាមួយទំនិញជំនួសវិញ។
រូបិយប័ណ្ណជាប័ណ្ណសន្យាឬកាក់ដែលត្រូវបានបង្ហាញជាទម្រង់ប្រាក់។ រូបិយប័ណ្ណគឺជាអ្វីដែលនាំមកនូវ លុយសំរាប់ជីវិត។រូបិយប័ណ្ណជានិមិត្ដសញ្ញាសំគាល់នូវក្រដាសប្រាក់ ចំណែករូបិយវត្ថុវិញគឺយើងហៅ ថាលុយជាតួលេខដែលបញ្ជាក់ពីចំនួននៃរូបិយប័ណ្ណ។ឬម៉្យាងទៀតគេនិយាយអោយកាន់តែងាយ គេ អោយនិយមន័យថារូបិយវត្ថុគឺលុយដែលជារបស់ជាតិយើង ចំណែករូបិយប័ណ្ណគឺជាលុយដែល មិនមែនជាតិយើងឡើយ។ឧទាហរណ៍ លុយដុល្លា យេន ដុង បាតជារូបិយបណ្ណ ហើយលុយរៀល ជារូបិយវត្ថុជាតិ។
រូបិយប័ណ្ណនិងរូបិយរត្ថុជារឿយៗត្រូវបានប្រើជំនួសគ្នាទៅវិញទៅមកនៅក្នុងពិភពលោកសព្វថ្ងៃដោយសារតែគំនិតស្រដៀងគ្នារបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយពួកគេមិនមានភាពដូចគ្នានោះទេ។ លុយនឹងជា គំនិតអរូបីខណៈគ្រាន់តែជាតួរលេខ រូបិយប័ណ្ណគឺជាអ្វីដែលនាំលុយចូលទៅក្នុងជីវិតរស់នៅសព្វថ្ងៃ។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742