ភាពខុសគ្នារវាងគំរូអាជីវកម្មនិងផែនការអាជីវកម្ម

 ប្រភពចំណូល និង ចំណាយ(Revenue sources and cost drivers): កំណត់ប្រភពចំណូលរបស់អ្នកធៀបនឹងការចំណាយ តើវាមានភាពសមាមាត្រដែររឺទេ? ហើយអ្នកនឹងអាចចំណេញបានប៉ុន្មានបន្ទាប់ពីការទូទាត់រួចរាល់។
 ការគណនាតម្លៃរបស់អតិថិជន(Calculating value of customer): ការប៉ាន់ប្រមាណតម្លៃនិងអត្ថប្រយោជន៍ជាក់ស្តែងអតិថិជនរបស់អ្នកនឹងទទួលបានដោយការទិញផលិតផលឬសេវាកម្មរបស់អ្នក។
ផែនការអាជីវកម្ម
គំរូអាជីវកម្មមួយគឺគ្រឹះនៃប្លង់ដើម្បីបង្កើតផែនការអាជីវកម្មដែលជាផែនទីបង្ហាញផ្លូវសម្រាប់អាជីវកម្ម។
ផែនការអាជីវកម្មគឺជាឯកសារលម្អិតដែលមានផ្នែកដូចជា: ផែនការទីផ្សារ ការចំណាយនៅពេលចាប់ផ្តើមអាជីវកម្ម ការធ្វើជំនួញ រចនាសម្ព័ន្ធការគ្រប់គ្រង ផលិតផលនិងសេវាកម្មដែលមានក្នុងអាជីវកម្ម និងផែនការប្រតិបត្តិការ-ល-។ផែនការអាជីវកម្មមួយត្រូវបានបង្កើតឡើងដើម្បីឆ្លើយទៅនឹងសំណួរសាមញ្ញចំនួនបីខាងក្រោម:
១.តើយើងនៅឯណាឥឡូវនេះ?
២.តើយើងចង់ទៅណា?
៣.តើយើងនឹងទៅដល់ទីនោះដោយរបៀបណា?
ហើយវាក៏ត្រូវបានគេសរសេរសម្រាប់ហេតុផលមួយឬច្រើនក្នុងចំណោមមូលហេតុទាំងប្រាំនេះ៖
១.ដើម្បីសាកល្បងលទ្ធភាពនៃគំនិតអាជីវកម្មរបស់អ្នកនិងធ្វើការគ្រប់គ្រងកំហុសនៅលើក្រដាសជាមុនសិន
២.ដើម្បីអភិវឌ្ឍយុទ្ធសាស្រ្តសម្រាប់ការស្វែងរកទីផ្សារ ស្វែងរកហិរញ្ញវត្ថុ ដំណើរប្រតិបត្តិការនិងធនធានមនុស្ស ធនធានសម្ភារៈខណៈពេលដែលអាជីវកម្មអ្នកស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមដើម្បីអោយដំណើរការទៅមុខបានលឿន
៣. ដើម្បីទទួលបានមូលនិធិដូចជាប្រាក់កម្ចីធនាគារ
៤. ដើម្បីទាក់ទាញវិនិយោគិន
៥.មានផែនទីបង្ហាញផ្លូវសម្រាប់ឆ្នាំទី 1 នៃការចាប់ផ្តើមអាជីវកម្មដំបូង
ហេតុអ្វីបានជាជំនួញខ្នាតតូចរបស់អ្នកត្រូវការទាំងគំរូអាជីវកម្មនិងផែនការអាជីវកម្ម?
វាងាយស្រួលក្នុងការរកគំនិតអាជីវកម្ម ប៉ុន្តែនៅពេលអ្នកបង្កើតក្រុមហ៊ុនមួយមិនមែនមានន័យថាប្រាកដជាមានអតិថិជនគាំទ្រភ្លាមនោះទេ។ អ្នកគួរតែចំណាយពេលធ្វើផែនការ មុនពេលផលិតផលនិងសេវាកម្មក្រុមហ៊ុនថ្មីរបស់អ្នកឈានដល់ទីផ្សារ។ អ្នកត្រូវការគ្រឹះដ៏ល្អនិងមានគម្រោងមុនពេលអ្នកវិនិយោគទាំង ពេលវេលានិងថវិការបស់អ្នកទៅក្នុងអាជីវកម្ម។
សរុបសេចក្ដីមកគំរូអាជីវកម្មគឺជាមូលដ្ឋានគ្រឹះដែលជួយអោយអ្នកបង្កើតផែនការអាជីវកម្មបានងាយស្រួល។ ប្រសិនបើអ្នកចង់បង្កើតត្រឹមអាជីវកម្មខ្នាតតូចឬមធ្យមអ្នកអាចធ្វើត្រឹមគំរូអាជីវកម្មបានហើយ ប៉ុន្តែបើអ្នកមានគម្រោងបង្កើតក្រុមហ៊ុនវិញ អ្នកគួរធ្វើផែនការអាជីវកម្មព្រោះវាមានលក្ខណៈលំអិតនិងស៊ីជម្រៅអំពីអាជីវកម្មរបស់អ្នក។