2. ប័ណ្ណឥណទាន(credit card)
ប័ណ្ណប្រភេទនេះ បានឲ្យអ្នកធ្វើការបង់ប្រាក់បានដូចគ្នា ប៉ុន្តែវាមានភាពខុសពីប័ណ្ណឥណពន្ធ ដោយអ្នកអាចដកប្រាក់បានច្រើនជាងចំនួនដែលអ្នកមាននៅក្នុងគណនីរបស់អ្នកថែមទៀតផង។ អ្នកអាចប្រើប័ណ្ណឥណទានបាននៅពេលដែលអ្នកមានអាសន្នជាដើម។ អ្វីដែលជាពិសេសទៅទៀតនោះគឺថាអ្នកអាចធ្វើការបង់ប្រាក់ជាអន្តរជាត់បានទៀតផង។
ដើម្បីដឹងកាន់តែច្បាស់ពីភាពខុសគ្នារវាងប័ណ្ណឥណទាននិងប័ណ្ណឥណពន្ធ សូមចូលអាន : https://spean-kh.com/2017/06/20/credit-vs-debit-spean/
3.ការបង់ប្រាក់តាម application
ថ្មីៗនេះមានការបង់ប្រាក់តាមប្រព័ន្ធឌីជីថល ម្យ៉ាងមានការពេញនិយមនៅប្រទេសកម្ពុជាយើងមានឈ្មោះថា ភីផេ (pipay) ។ មិនមែនមានតែមួយហ្នឹងទេ នៅមានការបង់តាម application ជាច្រើនទៀតដែលមានដូចជា wing, truemoney, e-cash (aba bank), smart luy (smart) និងមានជាច្រើនទៀត ដោយគ្រាន់តែប្រើការទូទាត់តាមទូរសព្ទដៃតែប៉ុណ្ណោះគឺជាការស្រេច។ ជាមួយនឹងការផ្ទេរប្រាក់តាមទូរស័ព្ទដៃ វាអាចជួយឲ្យទៅដល់អតិថិជននូវវិធីមួយដែលមានការងាយស្រួលបំផុត មិនតែប៉ុណ្ណោះក្នុងការបង់ប្រាក់ និងបញ្ចូលប្រាក់ក្នុងទូរស័ព្ទដៃរបស់អ្នកបានថែមទៀតផង។ ពួកយើងនិងបកស្រាយពីផលប្រយោជន៏របស់វានៅពេលអត្តបទក្រោយ។
នៅពេលដែលអ្នកប្រើប្រាស់ការបង់ប្រាក់តាមប្រព័ន្ធឌីជីថលដូចច្នេះ អ្នកមិនចាំបាច់កាន់ប្រាក់តាមខ្លួនទៀតទេ។ ពួកយើងគ្រប់គ្នាសុទ្ធតែចង់ធ្វើការបង់ប្រាក់តាមវិធីណាដែលមានការងាយស្រួលកាលណាល្អកាលហ្នឹង។ ពួកយើងអាចនិយាយបានថា ការទូទាត់តាមប្រព័ន្ធឌីជីថលគឺជាការប្រត្តិបត្តការសាច់ប្រាក់នៅកម្ពុជានាពេលអនាគតបាន ពីព្រោះវាមានអត្ថប្រយោជន៏ច្រើនខ្លាំងណាស់ក្នុងការប្រើ។ ពួកយើងនិងធ្វើការបកស្រាយការទួទាត់សាច់ប្រាក់និងការទូទាត់តាមប្រព័ន្ធឌីជីថលនៅក្នុងអត្តបទបន្ទាប់។
ការបង់ប្រាក់តាមប្រព័ន្ធឌីជីថលនៅប្រទេសកម្ពុជា
Pages: 1 2