០%នៃការបង់ប្រាក់ដែលមានប្រាក់កក់ស្រាប់

នេះជាការទូទាត់ប្រាក់សងដោយពីវិធី បង់ប្រាក់ដោយមានប្រាក់កក់ នឹង ការបង់ប្រាក់រំលស់

ការបង់មានប្រាក់កក់

ការបង់ដោយមានប្រាក់កក់ គឺជាការបង់សាច់ប្រាក់ពេលដែលកម្ចីផ្ទះរបស់អ្នកបានសម្រេច ។ ជាទូទៅ ធនាគារទាមទារអោយអ្នកមានប្រាក់យ៉ាងតិច៣០%⁣⁣ទៅ៤០%នៃតម្លៃសរុបរបស់ផ្ទះ ។
ឧទាហរណ៏: ប្រសិនបើអ្នកទិញផ្ទះតម្លៃ ១០០,០០០ដុល្លារ នោះអ្នកត្រូវមានប្រាក់ផ្ទាល់ខ្លួន
៣០,០០០ ទៅ ៤០,០០០ ដុល្លារសម្រាប់ការបង់ដែលមានប្រាក់កក់នេះ។
មានចំនួនច្រើនណាស់មែនទេ?

ការបង់រំលស់

ការបង់ប្រាក់រំលស់គឺជាប្រភេទនៃការបង់ប្រាក់ដែលមានកាលវិភាគចំពោះការបង់ប្រាក់។ អតិថិជនភាគច្រើនត្រូវបង់ប្រាក់ជារៀងរាល់ខែ ហើយរយៈពេលអាចចាប់ពី ១០ ទៅ ២៥ឆ្នាំ ។
ពិនិត្យមើលចំនួនទឹកប្រាក់ត្រូវសង

ឧបករណ៏គិតប្រាក់កម្ចី


ការបង់សងប្រាក់ដោយមានប្រាក់កក់ មានចំនួនតិចជាងពេលអ្នកបង់ប្រាក់រំលស់
ហេតុអ្វី? ពីព្រោះទឹកប្រាក់គោលរបស់អ្នកសម្រាប់កម្ចីទិញផ្ទះមានចំនួនតិច ដូចនេះទំហំទឹក ប្រាក់ដែលត្រូវសងនឹងមានចំនួនតិចជាង
ប៉ុន្តែ អ្នកមួយចំនួនប្រហែលមិនអាចមានប្រាក់កក់ដល់ទៅ ៣០,០០០ ដុល្លារនោះទេ ។

០%នៃការបង់ប្រាក់ដែលមានប្រាក់កក់ស្រាប់

ក្រុមការងារស្ពានបានលឺអ្នករៀបគម្រោងបុរីខ្លះបានផ្តល់ជូនការបង់ប្រាក់រំលស់ដោយគិតការប្រាក់០%នៃការបង់ប្រាក់ដែលមានប្រាក់កក់ស្រាប់ទៅលើកម្ចីទិញផ្ទះនោះមានន័យថាអ្នក មិនចាំបាច់មានប្រាក់ក្នុងខ្លួនពេលដែលធ្វើការស៊ីញ៉េកុងត្រា ឬទិញផ្ទះនោះទេ
ពិតជាពត៌មានដ៏ល្អមែន ប៉ុន្តែចាំបន្តិច តើនោះជាការពិតឬ?
តើវាជាការល្អ ឬ អាក្រក់?