នៅប្រទេសកម្ពុជាអ្នកជំនួញភាគច្រើនចាប់ផ្ដើមបើកអាជីវកម្មពីតូចពីដំបូង បន្ទាប់មកក៏ពង្រីកទៅជាអាជីវកម្មតូចនេះទៅធំ។ អញ្ចឹងហើយថ្ងៃនេះអត្តបទរបស់ពួកយើងនឹងពិភាក្សាអំពីកម្ចីជំនួញតូចនិងវិធីក្នុងការពង្រីកជំនួញរបស់អ្នក។
ជំនួញរបស់អ្នកបានធ្វើការល្អដោយខ្លួនឯងស្រាប់ទៅហើយ ប៉ុន្តែដើម្បីបង្កើនប្រាក់ចំណូលឲ្យកាន់តែរីកចម្រើន។ អ្នកចង់ពង្រីកអាជីវកម្មប៉ុន្តែអ្នកមិនមានប្រាក់គ្រប់គ្រាន់ក្នុងការពង្រីកអាជីរវកម្ម។ អ្វីដែលអ្នកត្រូវការជាចម្បងនោះគឺដើមទុនមួយចំនួនដើម្បីឈានដល់តំណាក់ការបន្ទាប់ដើម្បីឲ្យអាជីរវកម្មរបស់អ្នកមានការរីកចម្រើន។ ប៉ុន្តែតើអ្នកគិតយ៉ាងម៉េចទៅប្រសិនបើអ្នកមិនមានប្រាក់គ្រប់គ្រាន់? ហើយមានអ្វីដែលអ្នកគួតែដឹងខ្លះទៅមុននឹងអ្នកមានគម្រោងពង្រីក អាជីវកម្មរបស់អ្នក? តើកម្ចីអាជីវកម្មខ្នាតតូចអាចជួយអ្នកបានអ្វីខ្លះទៅ?
ទាំងនេះគឺជាអ្វីដែលអ្នកគួរតែដឹងនឹងសម្រេចចិត្តពង្រីកអាជីវកម្មរបស់អ្នក។
- រឿងដំបូងដែលអ្នកគួតែដឹងនោះសំខាន់ជាងគេគឺ មុនពេលដែលអ្នកសម្រេចចិត្តស្នើសុំប្រាក់កម្ចីអាជីវកម្ម គ្រប់ម្ចាស់អាជីវកម្មទាំងអស់គួតែវាយតម្លៃថាអ្វីខ្លះដែលអ្នកត្រូវការនិងអ្វីដែលអ្នកចង់បាន មុននឹងអ្នកទាក់ទងទៅធនាគារឬក៏អ្នកដែលឲ្យអ្នកខ្ចី។ វាបានអនុញ្ញាត្តិឲ្យអ្នកដឹងថាកម្ចីប្រភេទណាទៅដែលសមស្របនឹងអ្នកបំផុត។ ប្រាក់ទាំងនោះអាចយកមកប្រើសម្រាប់ករណីជាច្រើន ហើយព្រមទាំងពង្រីកសាខាថ្មីក៏ថាបាន។
- ឥណទានអាជីវកម្មអាចជួយឲ្យអាជីវកម្មរបស់អ្នករីកចម្រើន។ ឧទាហរណ៏នៅពេលដែលអ្នកចង់ឲ្យអាជីវកម្មរបស់អ្នករីកចម្រើននឹងធំជាងមុន ម្ចាស់អាជីរកម្មចង់ដាក់គ្រឿងឧបករណ៏ថ្មីមួយចំនួន ថែមបុគ្គលិកមួយកមកថ្មី បើកសាខាថ្មី ជាដើម។