លោកអ្នកគួរមានប្រាក់ចំណូលប៉ុន្មាន ដើម្បីទិញផ្ទះបង់រំលស់ជាមួយធនាគារ?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742

 
លោកអ្នកគួរមានប្រាក់ចំណូលប៉ុន្មាន ដើម្បីទិញផ្ទះបង់រំលស់ជាមួយធនាគារ?
លោកអ្នកដឹងទេថា ប្រាក់ចំណូលរបស់លោកអ្នកអាចទិញផ្ទះបង់រំលស់នៅក្នុងតម្លៃប៉ុន្មាន? ហើយលោកអ្នកនឹងមិនមានបញ្ហាហិរញ្ញវត្ថុពេលក្រោយនោះ?
មុននឹងឈានដល់ចំនុចសំខាន់ៗនោះ ខាងយើងខ្ញុំសូមធ្វើការពន្យល់ពី ការបង់រំលស់ផ្ទះជាមួយធនាគារសិន។ ការបង់រំលស់ផ្ទះជាមួយធនាគារ គឺមានន័យថាអ្នកស្នើកម្ចីប្រាក់ពីធនាគារ ដើម្បីទិញគេហដ្ឋាន ហើយអ្នកបង់រំលស់ជាប្រចាំខែ ស្របទៅតាមថេរៈវេលា ដែលអ្នក និង ធនាគារយល់ព្រមជាមួយគ្នា។
១.កំណត់ពីប្រភេទគេហដ្ឋានដែលអ្នកចង់ទិញ
អ្នកត្រូវដឹងថា អ្នកចង់ទិញផ្ទះប្រភេទណា? ព្រោះផ្ទះមានតម្លៃប្រែប្រួលទៅតាមទីតាំង ទំហំ និង ប្រភេទផ្ទះ។ឧ.សម្រាប់ផ្ទះល្វែង ជាផ្ទះអាជីវកម្ម ឬ ផ្ទះសម្រាប់រស់នៅ។ មានន័យថាផ្ទះអាជីវកម្ម អ្នកអាចប្រកបអាជីវកម្មផង និង រស់នៅផង ដោយឡែកផ្ទះសម្រាប់រស់នៅ អ្នកបានត្រឹមរស់នៅ មិនអាចប្រកបអាជីវកម្មបាន ដោយសារនៅតំបន់ដែលអ្នកទិញនោះ មិនសូវមានសភាពអ៊ូអរ និងមានយានយន្ដឆ្លង់កាត់ផ្លូវមុខផ្ទះរបស់អ្នកឡើយ។ ម៉្យាងវិញទៀត ផ្ទះអាជីវកម្មមានតម្លៃថ្លៃជាង តម្លៃផ្ទះរស់នៅ។
២. តម្លៃ
តម្លៃផ្ទះ គឺមានសារៈសំខាន់ណាស់សម្រាប់លោកអ្នកដែល ធ្វើការបង់រំលស់ជាមួយធនាគារ ព្រោះថា ភាគីធនាគារផ្ដល់ប្រាក់កម្ចីដល់អ្នកយ៉ាងច្រើនបាន ៧០% ប៉ុណ្ណោះ។ ហើយម៉្យាងវិញទៀត មុននឹងធនាគារធ្វើការអនុម័តផ្ដល់ប្រាក់កម្ចីដល់អ្នក ខាងភ្នាក់
ងារធនាគារ ប្រាកដជាចង់ដឹងពីលំហូរចំណូលរបស់អ្នកជាក់ជាមិនខានឡើយ។ ឧ. លោកអ្នកទិញផ្ទះល្វែង មួយល្វែង តម្លៃ ៥០,០០០ ដុល្លារ ហើយលោកអ្នកខ្ចីធនាគារ ៣៥,០០០ ដុល្លារ ស្មើរនឹង ៧០% នៃតម្លៃផ្ទះ។ ខាងធនាគារផ្ដល់អត្រាការប្រាក់ដល់លោកអ្នក ៩% ក្នុងឆ្នាំ និង រយៈនៃការសង់រំលស់ ១៥ឆ្នាំ នោះលោកអ្នក នឹងបង់មួយខែ ៤៥៥ ដុល្លារ។ខាងក្រុមហ៊ុនស្ពាននឹងបង្ហាញលោកអ្នក អំពីការគណនាប្រាក់ចំណូលរបស់លោកអ្នកសម្រាប់ទិញគេហដ្ឋាននូវចំណុចបន្ទាប់។