រៀនពីកំហុស រួចកែតាមក្រោយ
ក្នុងពេលបច្ចុប្បន្ន កូនៗមួយចំនួនចូលចិត្តបង្ករបញ្ហារួចទុកអោយឪពុកម្តាយពួកគេ
ធ្វើការដោះស្រាយ
ប៉ុន្តែបើអ្នកមិនព្រមអោយពួកគេរៀនដោះស្រាយបញ្ហាទេ ដូចនោះពួកគេមិនដឹងថា
ការស្វែងរកដំណោះស្រាយពិបាកប៉ុណ្ណានោះទេ
អ្វីៗពិបាកក្នុងការរៀនណាស់នៅពេលដែលអ្នកមិនរៀនពីវា។ ប្រសិនបើអ្នក មិនអនុញ្ញាត្តិអោយពួកគេដោះស្រាយដោយខ្លួនឯងនោះទេ ពួកគេនឹង
នៅតែបន្តធ្វើបែបនេះនៅពេលអនាគត
វាជាការសំខាន់ដែលឪពុកម្តាយគ្រប់រូបគួរបង្រៀនកូនៗរបស់ពួកគេអោយយល់ពី ការលំបាក នឹងការដោះស្រាយចំពោះការចំណាយណាដែលមិនបានរំពឹងទុកជាមុន
ចំណាយលើអ្វីដែលខ្លួនចង់បាន
នៅកំឡុងវ័យនេះ កូនរបស់អ្នកប្រហែលជាមានគំនិតចង់បានអ្វីមួយ ហើយរបស់
នោះអាចជាកុំព្យូទ័រ ឬ ទូរស័ព្ទទំនើប
ប្រសិនបើពួកគេចង់បាន អញ្ចឹងអោយពួកគេទិញដោយខ្លួនឯងទៅ
វានឹងបង្រៀនពួកគេក្នុងការសន្សំប្រាក់។ អ្នកគួរកំណត់ចំនួនទឹកប្រាក់ដែលពួកគេត្រូវ
ចំណាយប្រចាំខែ រយៈពេលប៉ុន្មាន នឹង សម្រាប់ធ្វើអ្វី