តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
នៅពេលអ្នកដើរកំសាន្តនៅតាមរមណីយដ្ឋាននានា អ្នកប្រាកដជាមានអារម្មណ៍ចង់ទិញនេះទិញនោះ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍និងការចងចាំនៃតំបន់ដែលអ្នកដើរលំហែ។ តែជួនកាលការទិញទំនិញ នៅក្នុងអំឡុងដំណើរកំសាន្ត អាចធ្វើឱ្យអ្នកចំណាយលើសពីការព្រាងទុក។ ដូចនេះ អ្នកប្រហែលជាចង់ត្រូវការតថ្លៃជាមួយអ្នកលក់ ដើម្បីទុកលុយកាក់ខ្លះទៅផ្ទះវិញ។ សូមអានវិធីខ្លីៗខាងក្រោមនេះ។
១. ញញឹមក្នុងពេលចរចា
អ្នកមិនគួរគិតថា ការតថ្លៃរបស់របរជាមួយអ្នកលក់ ជាការឈ្លោះប្រកែកគ្នាដាច់អលង្ការឡើយ។ ផ្ទុយទៅវិញ អ្នកគួរចរចាតម្លៃ ដោយស្នាមញញឹមនិងសម្ដីផ្អែមត្រជាក់ ដើម្បីឱ្យអ្នកលក់អាចទន់ចិត្ត ក៏ដូចជា ប្រាប់ហេតុផលសមរម្យដល់ពួកគាត់ផងដែរ ថាហេតុអ្វីបានជាអ្នកចង់បញ្ចុះតម្លៃដូចនេះ?
២. កុំបង្ហាញលុយរបស់អ្នក មុនពេលត្រូវរ៉ូវតម្លៃគ្នា
ឧបមាថា អ្នកដកលុយចេញពីហោប៉ាវ ហើយរាប់លុយនៅនឹងមុខអ្នកលក់។ បើសិនអ្នកលក់ឃើញអ្នកមានលុយច្រើន ភាគរយនៃការបញ្ចុះតម្លៃជូនអ្នក ក៏ធ្លាក់ចុះតាមហ្នឹងដែរ។ ដូច្នេះ អ្នកគួរត្រៀមទុកដាក់លុយឱ្យបានសមគួរ។
៣. អត់ធ្មត់
ពាក្យចាស់ពោលថា “សន្សឹមៗ កុំបំបោល”។ តថ្លៃក៏អ៊ីចឹង។ អ្នកមិនគួរប្រញ៉ាប់ប្រញាល់ឈប់តថ្លៃភ្លាមៗនោះទេ។ អ្នកគួររង់ចាំមើលស្ថានភាព និងធ្វើការចរចាដោយកាយវិការទន់ភ្លន់។
៤. សរសើរអ្នកលក់
“ថោកអីនឹងដៃ ថ្លៃអីនឹងមាត់”…ការសរសើរមនុស្សធ្វើឱ្យពួកគេរីករាយ។ អ្នកអាចនិយាយថា “បងចិត្តល្អណាស់។ ជួយបញ្ចុះថ្លៃតិចម៉ោណា!”
៥. តថ្លៃហើយធ្វើជាដើរចេញ
វិធីសាស្ត្រអ្នកប្រាកដជាធ្លាប់ជួប រាល់ពេលដើរផ្សារជាមួយអ្នកម្ដាយជាទីស្រលាញ់។ ពេលខ្លះគាត់តថ្លៃហើយ តែអ្នកលក់នៅមិនព្រមលក់ឲ្យ គាត់ក៏ធ្វើដើរចេញ។ ភ្លាមៗនោះ អ្នកលក់ក៏ហើយមកវិញ លក់ឲក្នុងតម្លៃដែលបានតដូចបំណង។
កុំភ្លេចសាកល្បងវិធីតថ្លៃទាំង ៥ នេះ ទាំងអស់គ្នាណា! ខ្ញុំក៏នឹងសាកដែរ នៅពេលដំណើរកំសាន្តលើកក្រោយ។