តើខ្ញុំអាចរកការងារធ្វើបាននៅទីណា?

តើអ្នកកំពុងស្វែងរកការងារមែនទេ? លែងជាបញ្ហា! ថ្ងៃនេះ យើងនឹងនាំគ្នាមកស្គាល់ពីរបៀបរកការងារធ្វើ។ 

១. គេហទំព័រ 

អ្នកអាចស្វែងរកការងារបានយ៉ាងងាយស្រួល តាមរយៈគេហទំព័រការងារ ដូចជា www.bongthom.com , www.bongjob.com, www.pelprek.com , www.camhr.com , www.hrinc.com.kh និងជាច្រើនទៀតនៅលើអ៊ីនធឺណេត។ វាមានភាពងាយស្រួល ឆាប់រហ័ស និងអាចជឿទុកចិត្តបាន។   

២. បណ្ដាញសង្គម  

បណ្ដាញសង្គមដូចជា Facebook និង LinkedIn ជាដើម ជាទីតាំងល្អសម្រាប់ការស្វែងរកការងារ។ នាពេលបច្ចុប្បន្ន ការផ្សព្វផ្សាយជ្រើសរើសបុគ្គលិក បានរើសយកបណ្ដាញសង្គម មកធ្វើជាវេទិកាសម្រាប់ចែករំលែកព័ត៌មាន។ វាងាយស្រួល ដោយសារតែមានអ្នកប្រើប្រាស់ច្រើន ធ្វើឱ្យសេចក្ដីប្រកាសស្វែងរកបុគ្គលិក ឆាប់មានការដឹងលឺ ដល់សាធារណជន។  

៣. ពិព័រណ៍ការងារជាតិ 

ពិព័រណ៍ការងារជាតិ ដែលរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរនិងការងារ ជាពិព័រណ៍មួយ ក្នុងចំណោមពិព័រណ៍ដ៏ធំបំផុតប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចចូលរួមបានដោយសេរី និងទទួលបានឱកាស ជួបសម្ភាសជាមួយក្រុមហ៊ុនធំៗដោយផ្ទាល់ ក៏ដូចជាសាកសួរព័ត៌មានអំពីទីផ្សារការងារ។   

៤. ក្រុមហ៊ុនធនធានមនុស្សឬទីភ្នាក់ងារជ្រើសរើសបុគ្គលិក 

វិធីមួយទៀតគឺអ្នកអាចទៅ ក្រុមហ៊ុនធនធានមនុស្ស ឬទីភ្នាក់ងារជ្រើសរើសបុគ្គលិក ដើម្បីសាកសួរព័ត៌មាន និងផ្ដល់ប្រវត្តិរូបរបស់អ្នក។ ក្រុមហ៊ុនទាំងនោះមានដូចជា HRINC Cambodia, Pelprek HR Recruitment Agency, Camhr Information (Cambodia) Co.,Ltd ជាដើម។  

៥. តាមរយៈ LinkedIn

វាគឺជាកម្មវិធីមួយដែលអនុញ្ញាតឲអ្នកបង្ហោះពីជីវប្រវត្តិរបស់អ្នកជាសាធារណៈ ដែលក្នុងនោះមានមនុស្សជាច្រើនបានចូលរួម។ វាមានលក្ខណៈទូលំទូលាយ មិនមែនតែត្រឹមត្រូវក្នុងស្រុកខ្មែរទេ គឺជុំវិញពិភពលោក។

នៅក្នុងប្រទេសកម្ពុជា វិធីដ៏សាមញ្ញបំផុតសម្រាប់ស្វែងរកការងារគឺ សាកសួរមិត្តភក្ដិឬសមាជិកគ្រួសាររបស់អ្នក។ ជាចុងបញ្ចប់ សូមកុំភ្លេចត្រៀមខ្លួនឱ្យបានរួចរាល់ទាំងស្មារតីនិងរាងកាយ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នក នៅក្នុងពេលសម្ភាសការងារ។ សូមសំណាងល្អក្នុងកិច្ចសម្ភាសក្រោយរបស់អ្នក! 

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742