ចាយយ៉ាងម៉េចកុំឲ្យដាច់យ៉ៃ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
តើអ្នកដឹងទេថាការទំលាប់ចាយច្រើនដែលអ្នកមានគឺជាមូលហេតុដែលធ្វើឲ្យអ្នកខ្វះខាត។ វាគឺជាបញ្ហាមួយដែលប្រជាជនក្នុងប្រទេសកម្ពុជាយើងកំពុងជួបប្រទះ។ វាកើតឡើងមកស្ទើតែគ្រប់គ្នាទៅហើយ ជាពិសេសយុវវ័យតែម្ដង។
អារម្មណ៏នៅពេលដែលអ្នកដាច់លុយនៅចុងខែពិតជាមិនងាយស្រួលទេ វាប្រហែលជាអារម្មណ៏មួយដែលពិបាកបំផុតដែលអ្នកបានជួបប្រទះនៅចុងខែជាមិនខាន។
អ្នកប្រហែលជាគិតថាវាមិនមែនជាញ្ហាធំដុំទេ ប៉ុន្តែដោយសារតែអ្នកគិតដូចច្នេះហើយបានជាអ្នកមានវិបាត់រឿងលុយកាក់តែរហូតដូច្នេះ។ប្រសិនបើអ្នកមានការពិបាកក្នុងការស្វែងរកពីមូលហេតុថាម៉េចបានជាអ្នកចេះតែដាច់លុយនៅចុងខែអញ្ចឹង? នេះហើយគឺជាមូលហេតុនិងកំហុសដែលអ្នកបានប្រព្រឹត្ត៖

  • អ្នកមិនបានទុកការសន្សំប្រាក់ជាចាំបាច់: ដោយសារតែអ្នកត្រូវចំណាយប្រាក់ជាច្រើនដែលអ្នកមាន លើសប្រាក់ដែលអ្នកបានសន្សំ។ ក្រោយមកអ្នកតែងតែបញ្ចប់ដោយមិនមានប្រាក់សល់ទុកសម្រាប់សន្សំ។
  • អ្នកមិនមានផែនការរៀបចំប្រាក់: អ្នកមិនបានគិតពីចំនួនទឹកប្រាក់ដែលអ្នកគួតែចាយនៅក្នុងខែនេះប៉ុន្មានទេ អ្នកគ្រាន់តែចាយតាមចិត្តដែលអ្នកចង់។ អ្នកមិនបានធ្វើបញ្ជីចំណាយនូវចំនួនដែលអ្នកបានចាយថាប៉ុន្មាននៅខែនេះទេ។ 
  • អ្នកមិនដឹងថាលុយរបស់អ្នកបាត់ទៅណា អ្នកចំណាយប្រាក់របស់អ្នកលើរបស់ជាច្រើន។ វាអាចជាចំនួនតូចប៉ុន្តែប្រសិនបើអ្នកសាកបញ្ចូលរួមវាជាសរុបទៅ នោះអ្នកនឹងឃើញថា អ្នកបានចំណាយច្រើនប៉ុនណា។ 

កាលណាអ្នកបានដឹងពីកំហុសរបស់ខ្លួនហើយ អ្នកត្រូវស្វែងរកដំណោះស្រាយដើម្បីលុបបំបាត់ទម្លាប់អាក្រក់នេះចោល ព្រោះថាលុយដែលរកបានពិបាក ជាងលុយដែលចាយវាយ។ ចំណុចខាងក្រោមនេះជាអ្វីដែលអ្នកគួរពិចារណា៖

  • គណនាប្រាក់ប៉ុនន្មានដែលអ្នកចាយសល់: រាយនូវអ្វីដែឡអ្នកបានចំណាយហើយបន្ទាប់មកគណនាគិតថាអស់ទឹកប្រាក់ចំនួនប៉ុន្មាន។ ប្រសិនបើវាច្រើនជាងអ្វីដែលអ្នកបានគ្រោងទុក អញ្ចឹងបានន័យថាអ្នកត្រូវតែមានការប្រុងប្រយ័ត្នហើយ។​
  • បែងចែកដោយឡែកពីប្រាក់ទៅតាមប្រភេទផ្សេងៗគ្មា: ​ របៀបនៃការសន្សំ គឺថាអ្នកគួតែបែងចែកប្រាក់ដែលអ្នកមានទីជាការសន្សំឬក៏វិនិយោគទៅលើអ្វីមួយ។ នេះអាចជួយអ្នកឲ្យប្រុងប្រយ័ត្នជាងមុនក្នងការរៀបចំបន្ទាប់មកអ្នកនឹងចំណាយ ជាងមុន។
  • រៀនអំពីរបៀបនៃការគ្រប់គ្រងថវិការរបស់អ្នក: សូមចងចាំថាការគ្រប់ថវិកាគឺជាមិត្តសំឡាញ់របស់អ្នក។ ការរៀបចំផែនការរបស់អ្នកដែលបង្កើតជារៀងរាល់ខែហើយឈប់ចំណាយទៅលើអ្វីដែលអត់ប្រយោជន៏ជាងមុនទៀត។ ប្រសិនបើអ្នកសន្សំប្រាក់ចំណូលរបស់អ្នកហើយហើយអនុវត្តរបៀបនៃការគ្រប់គ្រងថវិការរបស់អ្នក នេះអាចត្រូវការពេលវេលាច្រើនដើម្បីឲ្យអ្នកផ្លាស់ប្ដូរបាន ប៉ុន្តែប្រសិនបើអ្នកផ្ដាច់ចិត្តធ្វើវាឲ្យបាននោះអ្នកនឹងជោគជ័យជាប្រាកដ។