៣.ស្គាល់ពីឥទ្ធិពលនៃលុយ
អ្នកប្រឹងធ្វើការដើម្បីបានលុយមក ដូច្នេះលុយនោះជារបស់អ្នក ប៉ុន្តែអ្នកត្រូវចេះស្គាល់អំណាចនិងឥទ្ធពលរបស់វាផង។ អ្នកត្រូវចេះខ្លាចក្នុងការប្រើប្រាស់វាព្រោះបើអ្នកប្រើប្រាស់វាមិនបានត្រឹមត្រូវទេ វានឹងផ្ដល់ផលអាក្រក់ដល់អ្នកជាមិនខាន។ អ្នកខ្លះនិយាយថា ពេលមានលុយមានអ្វីៗទាំងអស់ ប៉ុន្តែត្រូវចាំថាលុយក៏ធ្វើអោយអ្នកអាចបាត់បង់អ្វីៗទាំងអស់វិញបានដែរ។ឧទាហរណ៍ អ្នកចូលចិត្តលេងល្បែង ពេលលេងឈ្នះអ្នកប្រាកដជាសប្បាយចិត្តខ្លាំងណាស់យកប្រាក់នោះទៅទិញអ្វីដែលអ្នកចង់បាន។ បន្ទាប់មកអ្នកចង់លេងអោយឈ្នះកាន់តែច្រើនទៀត ប៉ុន្តែការលោភលន់របស់អ្នកបានធ្វើអោយអ្នកចាញ់ អ្នកនឹងមានគំនិតស្ដាយចង់លេងដើម្បីយកប្រាក់ដែលអ្នកចាញ់មកវិញ តាមរហូតដល់លក់របស់របរដែលអ្នកមានទាំងអស់ដើម្បីស្រង់ដើម ចុងក្រោយអ្នកគ្មានសល់អ្វីដដែល។
៤.ចេះគ្រប់គ្រងខ្លួនឯង
គ្រប់យ៉ាងដែលជារបស់អ្នក អ្នកត្រូវចេះគ្រប់គ្រងវាអោយបានល្អ។ កុំបណ្តោយអោយរបស់ទាំងនោះមានឥទ្ធិពលគ្រប់គ្រងអ្នកវិញ។ ប្រសិនបើអ្នកចង់ទិញអ្វីសម្រាប់ខ្លួនឯង អ្នកគួរសួរខ្លួនឯងអោយបាន៣ដងសិន មុននឹងសម្រេចចិត្តទិញវា។ បើអ្នកចង់បានរបស់ណាមួយខ្លាំងឧទាហរណ៍ដូចជាចង់បានទូរស័ព្ទទំនើបស៊េរីថ្មីមួយ ប៉ុន្តែអ្នកមានលុយមិនគ្រប់ អ្នកត្រូវហាមចិត្តខ្លួនឯងអោយបាន កុំមានគំនិតហ៊ានទៅខ្ចីលុយគេទាំងខ្លួនឯងមិនមានលទ្ធភាពឡើយ។ ចូរកុំធ្វើអ្វីតាមចិត្តដោយគ្មានការពិចារណាអោយបានល្អិតល្អន់នោះ ព្រោះវានឹងនាំអោយអ្នកអន្តរាយទៅថ្ងៃក្រោយ។
វិធីដែលជួយអ្នកអោយជៀសឆ្ងាយពីបំណុល
Pages: 1 2