គន្លឹះក្នុងការគ្រប់គ្រងលុយសម្រាប់អាជីវកម្មខ្នាតតូច

តើអ្នកកំពុងធ្វើជំនួញតូចមួយដោយខ្លួនឯងមែនទេ?

នៅពេលគ្រប់គ្រងជំនួញ អ្នកជួបប្រទះនឹងបញ្ហាច្រើនណាស់មែនទេ?

ការចាប់ផ្ដើមក្នុងការរកស៊ីដំបូងប្រាកដជាពិបាកណាស់ ជាពិសេសបើនិយាយពីរឿងហិរញ្ញវត្ថុ និងការគ្រប់គ្រង។ អ្នកប្រាកដជាមិនទាន់ថ្នឹកថាបែងចែកបែបណាដើម្បីឲ្យមានតុល្យភាពរវាងចំណូលនិងចំណាយ។

ថ្ងៃនេះ ស្ពានសុំធ្វើការចែករំលែកជាមួយអ្នកនូវ ទិចនិចមួយចំនួន សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។

អប់រំផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនឯង

សម្រាប់អ្នកធ្វើជំនួញ ដំបូងបំផុត អ្នកគួរបណ្តុះចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនអ្នក។ អ្នកអាចចាប់ផ្ដើមរៀនពីវាបាន តាមរយៈអានពីរបាយការណ៍ហិរញ្ញវត្ថុ ព្រោះវាធ្វើឲ្យយល់ដឹងច្រើនអំពីហិរញ្ញវត្ថុ ថាតើលុយដែលអ្នករកបានមកពីប្រភពណាខ្លះ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានដូចជារបាយការណ៍លំហូរសាច់ប្រាក់ ប្រាក់ចំណូល តារាងតុល្យការ ហើយនិងចំនួន ដើមទុននៃម្ចាស់ភាគហ៊ុន។

សម្រាប់របាយការណ៍លំហូរសាច់ប្រាក់ វាធ្វើការវិភាគសកម្មភាពប្រតិបត្តិការ ការវិនិយោគ និងលំហូរចេញនៃសាច់ប្រាក់របស់អ្នក។ តារាងតុល្យការ ផ្តល់ព័ត៌មានទាក់ទង នឹងទ្រព្យសម្បត្តិ បំណុល និងភាគទុនិករបស់អ្នក។ ឯរបាយការណ៍ប្រាក់ចំនូល នឹងជួយឆ្លុះបញ្ចាំងពីចំណូលដែលរកបានក្នុងរយៈពេលជាក់លាក់ណាមួយ។ របាយការណ៍ចំនួន ដើមទុននៃម្ចាស់ភាគហ៊ុន តំណាងឱ្យចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានផ្តល់ហិរញ្ញប្បទានតាមរយៈការដាក់លក់ភាគហ៊ុន។

ចែកឲ្យដាច់រវាង ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិញ្ញវត្ថុសម្រាប់អាជីវកម្ម

បើអ្នកជាម្ចាស់អាជីវកម្ម អ្នកត្រូវបែងចែក​ឲ្យដាច់ពីគ្នា រវាង ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុសម្រាប់អាជីវកម្ម។ អ្នកអាចបើកគណនីឥណទានមួយសម្រាប់អាជីវកម្មរបស់អ្នក ដើម្បីដាក់ប្រាក់ចំណាយផ្សេងៗពាក់ព័​ន្ធនឹងអាជីវកម្មរបស់អ្នកក្នុងកាតឥណទាននេះ។ ការធ្វើបែបនេះ វាក៏អាចជួយឲ្យអ្នក​តាមដានការចំណាយ ហើយគ្រប់គ្រងវាបានយ៉ាងល្អ។ លើសពីនេះ អ្នកគួរបើកគណនីសន្សំមួយសម្រាប់អាជីវកម្មរបស់អ្នកផងដែរ។ ក្នុងគណនីនេះ អ្នកអាចធ្វើការវេរប្រាក់ចំនេះដែលបានពីអាជីវកម្មរបស់អ្នកក្នុងចំនួនណាមួយដែលអ្នកចង់សន្សំ ដើម្បីទុកវាសម្រាប់ធ្វើការទូទាត់ចំនាយបន្ថែម ទុកសម្រាប់ពង្រីអាជីវកម្មនៅពេលក្រោយ ឬអ្នកអាចប្រើប្រាស់ប្រាក់ក្នុងគណនីនេះសម្រាប់បង់ពន្ធជាដើម។

ត្រួតពិនិត្យ និងរៀបចំពីដំណើរការហិរញ្ញវត្ថុអាជីវកម្ម

ជាម្ចាស់អាជីវកម្មមួយរូប វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវ ត្រួតពិនិត្យពីចលនាហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក ជាពិសេសពេលដែលមានចលនាចរាចរណ៍លុយច្រើន។ លើសពីនេះ អ្នកតគួរត្រូតពិនិត្យពី ដំណើការនៃ ហិរញ្ញវត្ថុ​នៃអាជីវកម្មរបស់អ្នក​ ដោយធ្វើការប្រៀបធៀបពីដំណើរការហិរញ្ញវត្ថុនា ពេលបច្ចុប្បន្ន និងពីអតីតកាល ហើយថាតើអ្នកត្រូវរៀបចំដំណើរការហិរញ្ញវត្ថុ​ ដូចម្ដេចនាពេលអនាគត ព្រមទាំងធ្វើការប្រៀបធៀប ដើម្បីស្វែងរកចំនាយមិនចាំបាច់ណាដែលអ្នកអាចធ្វើការកាត់បន្ថយបាន។

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742