ចំណុចដែលគួរគិតគូរមុនទិញទូរសព្ទស៊េរី ២០១៩

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742

ប្រទេសកាន់តែរីកចម្រើន ការបង្កើតថ្មីនិងការនាំចូលនូវបច្ចេកវិទ្យាទំនើបៗក៏មានការកើនឡើងនៅប្រទេសកម្ពុជា។ ជាក់ស្ដែងថ្មីៗ នេះទូរសព្ទសេរ៊ីថ្មីឆ្នាំ២០១៨ដែលទើបតែចេញមកក្ដៅៗ បានដណ្ដើមយកទីផ្សារទូរសព្ទសេរ៊ីចាស់ ជាមួយរូបរាង សមត្ថភាព និងបច្ចេកវិទ្យាថ្មីស្រឡាងដើម្បីទាក់ចិត្តអ្នកប្រើប្រាស់។ យ៉ាងណាមិញមុននឹងសម្រេចចិត្តវិនិយោគលើរបស់ទាំងនេះអ្នកគួរស្វែងយល់ពីចំណុចមួយចំនួនដូចខាងក្រោម៖

១ តើអ្នកជាអ្នកគាំទ្រប្រពន្ធ័ប្រតិបត្តិការIOSឬ Andriod? 

បើអ្នកជាអ្នកគាំទ្រប្រពន្ធនោះអ្នកត្រូវត្រៀមខ្លូន ក្នុងការទទួលយកប្រតិបត្តិការដែលមានលក្ខណៈសុាំញុាំបន្ដិច ម៉្យាងវិញទៀតអ្វីៗនៅក្នុងប្រតិបត្តិការនេះគឺសុទ្ធតែត្រូវការចំណាយលុយ តាំងពីការស្ដាប់ចម្រៀងក្នុង រហូតដល់ការបញ្ជាទិញមួយចំនួនសម្រាប់ប្រើប្រាស់។

២ តម្លៃ

តម្លៃទូរសព្ទខុសគ្នាពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬម៉ាកយីមួយទៅម៉ាកយីហោមួយទៀត។ អាស្រ័យហេតុនេះហើយ បើអ្នកប្រាថ្នាអាទំនើបទើបចេញនោះ ក៏ត្រូវចំណាយថ្លៃកប់ពពកតាមហ្នឹងដែរ។ បើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញយកមកប្រើមិនជាអ្វីនោះទេ តែសម្រាប់អ្នកដែលពុំសូវមានលទ្ធភាពគួរកុំសូវហក់លោតតាមគេពេកអី។

ទូរសព្ទ័ដូចជាiPhoneXs Max អាចមានតម្លៃចាប់ពី១០០០ដុល្លារឡើងទៅ

រីឯSamsung វិញក៏មិនក្រោម៥០០ដុល្លារដែរក្នុងមួយគ្រឿង។

៣ តើវាខុសគ្នាពីម៉ាកមុនប៉ុណ្ណា?

ប្រសិនបើរាល់ថ្ងៃអ្នកមានទូរសព្ទ័Iphone 8+ ក្នុងដៃហើយ តើវាចាំបាច់ទេដែលត្រូវទិញiPhone Xs ថ្មីដែលមានប្រព័ន្ធប្រតិបត្តិការដូចគ្នាទាំងស្រុង ដែលមានរូបរាងខុសគ្នាបន្ដិចបន្ដួច? ការចំណាយទៅលើទូរសព្ទដែលគ្រាន់តែខុសគ្នាត្រង់រូបរាង ពិតជាខ្ជះខ្ជាយណាស់។ ស៊ូប្រើរបស់ទាំងនោះឲ្យអស់លទ្ធភាព ពីលុយពិបាករកណាស់។