ធ្វើយ៉ាងណាទើបសន្សំគ្រប់លុយទិញផ្ទះ?

ធ្វើយ៉ាងណាទើបសន្សំគ្រប់លុយទិញផ្ទះ?
ការដែលមានជម្រកមួយសម្រាប់ខ្លួនឯងគឺជាសេចក្ដីសុខម្យា៉ងក្នុងឆាកជីវិតមនុស្ស។ ប្រជាជនខ្មែរជាច្រើនមានការលំបាកខ្លាំងក្នុងការសន្សំប្រាក់ដើម្បីឲ្យគ្រប់ថ្លៃទិញផ្ទះ។ អាស្រយ័ហេតុនេះហើយ ថ្ងៃនេះស្ពាននឹងណែនាំអំពីវិធីសាស្ត្រខ្លះដែលជួយអ្នកបាន៖
១ តាមដានការចំណាយរបស់អ្នកជាប្រចាំ
អ្នកគួរតែកត់ត្រាទុកក្នុងទូរសព្ទឬកូនសៀវភៅណាមួយនូវរាល់ការចំណាយ បន្ទាប់មកបូកសរុបម្ដងនៅចុងខែ ឬ មួយឆមាសដើម្បីដឹងពីចំនួនសរុបនិងភាពខុសគ្នាពីការចាយវាយរបស់អ្នកពីមួយខែទៅមួយខែ។
២ បង្កើតគម្រោងថវិការ
នៅពេលដែលអ្នកដឹងពីចំណូលចំណាយហើយ អ្នកគួរតែបង្កើតគម្រោងថវិការដើម្បីកំណត់ការចំណាយ ព្រោះថាវាអាចជួយអ្នកកាត់បន្ថយការចាយវាយដែលមិនចាំបាច់ ហើយសល់ប្រាក់ដើម្បីដាក់ចូលក្នុងគណនីសន្សំសម្រាប់ទិញផ្ទះវិញ។
៣ បង្កើតគណនីសន្សំដាច់ដោយឡែក
ជាទូទៅ អ្នកតែងមានគណនីផ្ទាល់ខ្លួនសម្រាប់ការសន្សំនិងការចាយវាយ អាស្រ័យហេតុនេះ អ្នកគួរពិចារណាបើកគណនីដោយឡែកនិងកុំឲ្យមានការប៉ះពាល់រហូតដល់អ្នកសន្សំគ្រប់ថ្លៃទិញផ្ទះ។
៤ រកប្រាក់បន្ថែម
ពេលខ្លះប្រាក់ខែគោលអាចនឹងមិនគ្រប់សម្រាប់ថ្លៃសន្សំនោះទេ ម្យ៉ាងវិញទៀតវាមានរយៈពេលយូរ។ ដូចនេះ អ្នកគិតគូររកចំណូលខាងក្រៅតាមសមត្ថភាព ដូចជារកស៊ីតាមអនឡាញ បង្រៀនក្រៅម៉ោង ឬលក់សេវានានាតាមតម្រូវការដែលមានក្នុងទីផ្សារកម្ពុជា។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742