ចុងបញ្ចប់ ការកែតម្រង់
ពេលដែលអ្នកស្រាវជ្រាវពីទីផ្សារកាន់តែច្រើន នោះអ្នកនឹងយល់កាន់តែច្បាស់
អ្នកអាចពិនិត្យមើលសៀវភៅកត់ត្រា ឬ កុំព្យូទ័ររបស់អ្នក ដើម្បីកែតម្រង់តួរលេខនេះ
ដើម្បីធ្វើអោយវាទំនង នឹង អាចមានភាពត្រឹមត្រូវ អ្វីដែលត្រូវធ្វើនោះគឺ ស្រាវជ្រាវ ស្រាវជ្រាវ នឹង ស្រាវជ្រាវ
ពួកយើងដឹងថាវាមិនមានការសប្បាយអ្វី ហើយពិតជាគួរអោយធុញទ្រាន់ណាស់
តើអ្នកត្រូវប៉ាន់ប្រមាណពីតម្លៃនៃការជួលបុគ្គលិក នឹង ទិញសម្ភារៈបានដោយវិធីណា ?
ប្រសិនបើអ្នកមិនដឹងទេ អ្នកអាចស្វែងយល់ពីទីផ្សារ ។
ណាត់ជួបមិត្តភក្តិ ឬ សមាជិកគ្រួសារ ដើម្បីសាកសួរពីបញ្ហានេះ
អ្វីៗត្រូវគិតគូរហើយមែនទេ ? ដល់ពេលដែលត្រូវចាប់ផ្តើមជំនួញរបស់អ្នកហើយ ។
Pages: 1 2