តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ពិបាកណាស់មែនទេក្នុងការអត់ទ្រាំមិនចាយលុយផ្ដេសផ្ដាសពេលឃើញរបស់ចង់បាន? តើអ្នកជាមនុស្សម្នាក់ដែលមានលុយក្នុងដៃតែទុកមិនបានយូរ ចង់តែទិញរបស់នេះរបស់នោះដូចគោដាច់កន្លុះដែរឬទេ? ថ្ងៃនេះស្ពាននឹងណែនាំអ្នកពីយុទ្ធសាស្រ្តហាត់ពត់ផ្លូវចិត្ត៖
- នៅផ្ទះឲបានច្រើនបើមិនចង់ចាយលុយ។ ស្ដាប់ទៅមានម៉្យាងដែរ តែវាមិនមែនជាវិធីសាស្រ្តល្អនោះទេ ព្រោះអ្នកអាចនឹងស្ទះខ្យល់ ស្មុកស្មាញក្នុងចិត្តបើមិនបានចេញក្រៅ។ ជាធម្មតាទេនៅក្នុងសង្គមខាងក្រៅអ្នករមែងមានមិត្តភក្តិហៅទៅនេះ ទៅនោះដើម្បីជួបជុំគ្នា យ៉ាងហោចណាស់ក៏ពីរឬបីដងដែរក្នុងមួយអាទិត្យ។ ដូច្នេះដើម្បីចៀសវាងការចំណាយច្រើនអ្នកគួរហាត់ពត់លត់ដំចិត្តខ្លួនឯង និងរៀនច្រានចោលនូវការអញ្ជើញខ្លះហើយងាកមកសោយសុខនៅក្នុងផ្ទះ ជំនួសដោយការអានសៀវភៅ ធ្វើកិច្ចការផ្ទះ មើលទូរទស្សន៏ឬចំណាយពេលជាមួយគ្រួសារ។
- បង្កើត “តារាងបញ្ជី៣០ថ្ងៃ” រាល់ពេលដែលឃើញអ្វីដែលចង់បាន អ្នកគួរកត់វាទុកក្នុងបញ្ជីខាងលើ ហើយពិសោធន៏ខ្លួនឯងមើលថា តើអ្នកអត់វាឬត្រូវការវាចាំបាច់ដែរឬទេក្នុងរយៈពេល៣០ថ្ងៃនេះ? បើចាំបាច់ម្ល៉េះត្រូវត្បិតត្បៀតសន្សំខ្លះដើម្បីវា តែបើជារឿងតូចតាចម្ល៉េះត្រូវចាត់ការចំណង់ខុសរបៀបនេះចោលតាមការគួរ។ ការធ្វើបែបនេះជួយឲ្យអ្នកស្វែងយល់ពីខ្លួនបានច្រើន ថែមទាំងបង្កើនការអត់ធ្មត់។
- កុំទិញរបស់ណាដែលមិនចាំបាច់។ តម្រូវការសម្រាប់ពួកយើងដែលយុវវ័យគឺមិនចេះចប់មិនចេះហើយនោះទេ ពេលមានលុយឃើញអ្វីក៏ចង់បាន។ ការដែលតែងតែធ្វើតាមអំពើចិត្តនឹងបង្កើតបានជាទម្លាប់អាក្រក់មួយ។ អាស្រ័យហេតុនេះហើយ អ្នកគួររៀនឃុំគ្រងចិត្តមានៈរបស់ខ្លួន។