របៀបរកស៊ីបែបធ្វើនំអត់ម្សៅ

គ្មានលុយក៏អាចធ្វើជំនួញបាន

អ្នកចង់បង្កើតមុខរបររកស៊ីតែគ្មានដើមទុនមែនទេ? តើត្រូវធ្វើយ៉ាងណា?

ពិតណាស់បើអ្នកពិតជាមានឆន្ទៈប្រាកដមែន ដូច្នេះសូមកុំឲលុយក្លាយជាឧបសគ្គរារាំងអ្នកពីការបង្កើតមុខរបរអី។ អ្នកត្រូវមានភាពឆ្នៃប្រឌិតនិងបង្កើតថ្មី មានសហគ្រិនជាច្រើនដែលបង្កើតមុខរបរពីដៃទទេរ ដូចនេះអ្នកក៏អាចធ្វើបានដូចគ្នា។ គំនិតខាងក្រោមនេះសង្ឃឹមថាអាចជួយបំភ្លឺផ្លូវអ្នកបាន៖

១ ចាប់ផ្តើមអាជីវកម្មសេវាកម្ម

ប្រសិនបើអ្នកមិនមានដើមទុនចាប់ផ្តើមអាជីវកម្មទេ សេវាកម្មអាជីវកម្មមានភាពល្អឥតខ្ចោះព្រោះវាតម្រូវឲអ្នកលក់សេវាកម្មតែប៉ុណ្ណោះ ក្រោយមកអ្នកអាចពង្រីកវាជាបន្ដបន្ទាប់បាន។ អាជីវកម្មសេវាកម្មដែលពេញនិយមនៅកម្ពុជាមានដូចជា សេវាជួសជុលមាស៊ីនត្រជាក់តាមផ្ទះ សេវាកម្មសំអាតផ្ទះ ឬ ជួសជុលទូរសព្ទឬទូរទស្សន៏ ជួសជុលបរិក្ខារបន្ទប់ទឹកនិងបោកគក់ជាដើម។

២ ចាប់ផ្តើមធម្មតាឬតូចតាច

ក្តីសុបិន្តរបស់អ្នករកស៊ីគ្រប់រូបគឺអាចបង្កើតមុខជំនួញដ៏ធំមួយដែលអាចផ្គត់ផ្គង់សេវាកម្មនិងផលិតផលគ្រប់គ្រាន់។ យ៉ាងណាមិញអ្នកមិនអាចលោភលន់ស្រវាអោបភ្នំ ពេលដែលដើមទុនខ្សត់ខ្សោយនោះទេ ចាំបាច់ត្រូវតែធ្វើពីរឿងតូចតាចសិន។ ពេលដែលអ្នកប្រមូលបានអតិថិជន និងចំណូលគ្រប់គ្រាន់សម្រាប់ឈានមួយជំហានទៀត សឹមពង្រីកសាខាឬចែកចាយបន្ដ។ ជាក់ស្ដែងដូចជាអ្នកលក់ផលិតផលគ្រឿងសម្អាងតាមអនឡាញ ដំបូងពួកគាត់គ្រាន់តែបង្ហោះលក់ធម្មតា ក្រោយមកពេលដែលមានគាំទ្រច្រើនគាត់ក៏ចាប់ផ្ដើមបើកហាងនិងដេប៉ូចែកចាយនានា។ អ្វីដែលសំខាន់ក្នុងការចាប់ផ្ដើមជំនួញគឺដើរម្ដងមួយជំហាន ផ្ដល់សេវាកម្មនិងគុណភាពល្អ សម្រាប់ប្រមូលទំនុកចិត្តអតិថិជន ក្រោយមកអ្វីៗនឹងដំណើរការរលូន។

៣ រៀនសូត្រពីអ្នកដទៃ

អ្នកមិនអាចក្លាយជាសហគ្រិនជោគជ័យម្នាក់ដោយគ្មានបទពិសោធន៏ឬធ្លាប់ប្រឡូកក្នុងសង្គមនោះទេ។មុនពេលអ្នកចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន អ្នកគួរធ្វើកម្មសិក្សាជាមួយនរណាម្នាក់ដែលពាក់ពន្ធ័នឹងអាជីវកម្មនោះជាមុនសិន។ ឧទាហរណ៏៖ ចូលរួមសិក្ខាសាលា ស្ដាប់ការចែករំលែករបស់វាគ្មិនដែលមានបទពិសោធន៏ដើម្បីយកមកអនុវត្តន៏និងធ្វើជាមេរៀនមុនចាប់ផ្ដើមអាជីវកម្ម នោះអ្នកប្រាកដជាមានចំណេះដឹងច្រើន

ពីអ្វីខាតឬចំណេញ អ្វីដែលគួរធ្វើ អ្វីដែលជាហានិភយ័ដល់មុខជំនួញរបស់អ្នក។ មេរៀនទាំងនោះអាចធ្វើឲ្យអ្នកមើលឃើញពីចំណុចខ្វះខាត និងបំពេញតម្រូវការដែលអតិថិជនចង់បាន។

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742