ប្រភេទធានារ៉ាប់រង

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ 
Smart 0969009292
Cellcard 077712053
Metfone 0882169742
នៅក្នុងប្រទេសកម្ពុជា ពួកយើងបានចែកការធានារ៉ាប់រងជា២ផ្នែក ការធានារ៉ាប់រងជីវិត និង ការធានារ៉ាប់រងទូទៅ។ ថ្ងៃនេះអត្ដបទរបស់យើងនឹងផ្ដល់គំនិតមួយចំនួនថាតើមានធានារ៉ាប់រងអ្វីខ្លះដែលយើងរាល់គ្នាអាចទិញបាននៅប្រទេសកម្ពុជា៖
ការធានារ៉ាប់រងលើជីវិត
ការធានារ៉ាប់រងលើជីវិតបង្កើតឡើងដើម្បីផ្ដល់ជូនប្រាក់ដ៏មានសុវត្ដិភាពបំផុតទៅកាន់ក្រុមគ្រួសាររបស់អ្នកណានៅពេលដែលអ្នកបានលាចាកលោកទៅ ឬមួយក៏ពិការនៅមួយកន្លែង។
ភាគច្រើនគេជ្រើសរើសយកការធានារ៉ាប់រងលើជីវិតមានការកំណត់។ វាងាយស្រួលក្នុងការផ្គត់ផ្គង់ ប៉ុន្តែវារ៉ាប់រងចំពោះបុគ្គលនោះក្នុងរយៈពេលជាក់លាក់ណាមួយតែប៉ុណ្ណោះ។ យ៉ាងណាមិញសម្រាប់ធានារ៉ាប់រងជីវិតពេញលេញវិញ មានតម្លៃថ្លៃជាងធានារ៉ាប់រងជីវិតដែលមានរយៈពេលកំណត់ ប៉ុន្តែវាផ្ដល់នូវការរ៉ាប់រងគ្រប់ទាំងអស់នៅក្នុងជីវិតរបស់អ្នកហើយមានសុវត្តិភាពក្នុងមួយជីវិតរបស់អ្នក។
ធានារ៉ាប់រងទូទៅ
នៅប្រទេសយើងមានធានារ៉ាប់រងទូទៅចំនួន៤ប្រភេទ៖

  • ធានារ៉ាប់រងសុខភាព

ធានារ៉ាប់រងសុខភាពជាទួទៅរ៉ាប់រងទៅលើចំនាយខាងថ្នាំពេទ្យដែលទាក់ទងទៅនឹងបញ្ហាសុខភាពដែលបុគ្គលជួបប្រទះ។ វាមានគម្រោងជាច្រើន គឺជាទូទៅមានគោលការណ៏ ដែលរ៉ាប់រងទៅបុគ្គលចំពោះរយះពេលកំឡុងមួយឆ្នាំពេញហើយរ៉ាប់រងតែក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ និងបញ្ហាសុខភាពតែប៉ុណ្ណោះ។

  • ធានារ៉ាប់រងទៅលើទ្រព្យសម្បត្តិ

ធានារ៉ាប់រងប្រភេទនេះរ៉ាប់រងចំពោះ ទ្រព្យសម្បត្តិរបស់បុគ្គលដែលត្រូវបានខ្ទិចខ្ទី ដោយសារឆេះ ទឹកលិច ចោរគាស់ ។ល។ ជាទូទៅម្ចាស់អាគារតែងតែទិញវា​ មុនពេលដែលគេរើមកនៅ។ នៅកម្ពុជា ម្ចាស់អាគារទិញនូវធានារ៉ាប់រងប្រភេទនេះដើម្បីការពារទ្រព្យសម្បត្តិរបស់គេ។
 

  • ធានារ៉ាប់រងឡា

ធានារ៉ាប់រងឡាន គឺមានការពេញនិយមបំផុតនៅប្រទេសកម្ពុជា។ ដូចជាពួកយើងបានឃើញហើយថាគ្រោះថ្នាក់ចរាចរណ៏នៅប្រទេសកម្ពុជាកើតឡើងជារាងរាល់ថ្ងៃ ឡានជារបស់ដែលថ្លៃ។ ប្រសិនបើឡានរបស់អ្នកត្រូវបានគេលួច ឬមួយក៏ខ្ទិចខ្ទី នៅក្នុងគ្រោះថ្នាក់ចរាចរណ៏ វាអាចជាថ្លៃនៅក្នុងការជួសជុល ។ ធានារ៉ាប់រងឡាន នឹងរ៉ាប់រងនឹងជំនួសនូវឡានថ្មីជូនអ្នកវិញនៅពេលដែលមានគ្រោះថ្នាក់ចរាចរណ៏។