- អ្នកផ្ដល់តំណើរកំសាន្ដ
ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ពួកយើងបានរស់នៅក្នុងប្រទេសយើងជាង២០ឆ្នាំហើយ ដូចច្នេះហើយមិនមានកន្លែងណាដែលអ្នកមិនស្គាល់ទេ ពួកយើងប្រាកដជាស្គាល់គ្រប់ទីកន្លែង ដែលជនបរទេសមិនស្គាល់ហើយពួកគេពិតជាចង់ដឹងណាស់។ ដូច្នេះហើយអ្នកអាចស្វែងរកឱកាសក្នុងការផ្ដល់សេវាផ្ដល់តំណើរកំសាន្ដជូនពួកគេបាន។
- លក់នូវជំនាញរបស់អ្នក
អ្នកអាចធ្វើឲ្យជំនាញដែលអ្នកកំពុងសិក្សានៅមហាវិទ្យាល័យបានុ។ តើអ្នកកំពុងរៀននូវជំនាញអ្វីដែរ? ឧទាហរណ៏ប្រសិនបើអ្នកកំពុងរៀនខាងគូរប្លង់ អញ្ចឹងអ្នកអាចស្វែងរកប្រាក់ពីវាបានហើយអ្នកអាចរកប្រាក់បន្ថែមដោយ ផ្ដល់សេវានេះជូនមិត្តភក្ដិឬក៏គ្រួសារដែលមិនចេះជំនាញខាងហ្នឹងដូចជាអ្នក។ មិនមែនគ្រាន់តែស្វែងរកប្រាក់បានតែមួយមុខទេ អ្នកអាចវឹកហាត់នៅសង្គមពិតថែមទៀតផង។
- លក់ឥវាន់តាមអនឡាញ
មានប្រជាជនវ័យក្មេងជាច្រើនកំពុងបើកហាងអនឡាញ។ វាមានភាពងាយស្រួលដោយអ្នកគ្រាន់តែបង្កើតគេហទំព័រហ្វេសប៊ុកដើម្បីលក់ផលិតផលរបស់អ្នកជាការស្រេច។ ជាធម្មតាមានដូចជាទូរស័ព្ទ សំលៀកបំពាក់ ស្បែកជើងឬគ្រឿងសំអាង។ វាជាទីផ្សារប្រកួតប្រជែងមួយរួចជាស្រាប់ហើយ ដូច្នេះវានឹងប្រសើប្រសិនបើអ្នកអាចរកយុទ្ធសាស្រ្ដ ផ្សេងទៀត។ ទីផ្សារ? យីហោ? តម្លៃ? រឿងជាច្រើនទៀតដែលអ្នកគួតែពិចារណា ប៉ុន្តែកំបារម្ភអីពួកយើងនឹងសរសេរអត្តបទនេះនៅលើកក្រោយ។