គន្លឺះមានប្រសិទ្ធភាពក្នុងការទាក់ទាញអតិថិជនកាន់តែច្រើនសម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក

សាកល្បងនូវអ្វីថ្មីៗ
ដោយផ្អែកទៅលើប្រតិកម្មមួយចំនួនពីអតិថិជន និងនិយោជិតរបស់ អាចជាគំនិតដែលជួយអោយអ្នកយកចិត្តទុកដាក់លើផលិតផលថ្មីឬមានគំនិតថ្មីៗសម្រាប់អាជីវកម្ម។ គន្លឹះសំខាន់គឺបង្កើតការឃោសនាផ្សព្វផ្សាយនៅលើទីផ្សារដូចជា:បង្កើតព្រឹត្តិការណ៍នៅលើហ្វេសប៊ុកនិងចែករំលែកវាទៅអ្នកគ្រប់គ្នា ឬទាក់ទងអ្នកសារព័ត៌មាន ឬអ្នកសារពត៌មានសង្គមដ៏ពេញនិយមអោយជួយផ្សព្វផ្សាយអោយអ្នក។ តែទោះជាយ៉ាងណាសម្រាប់អាជីវកម្មខ្នាតតូចភាគច្រើនទស្សនៈវិស័យជាញឹកញាប់លើសពីការពិតនៃថវិកា។ ប៉ុន្តែនៅតែមានការវិនិយោគតិចតួចដែលអ្នកអាចធ្វើបាន – ដោយការលក់ផលិតផលថ្មីតាមរយៈបង្កើតព្រឹត្តិការណ៍ពិសេសឬលក់បញ្ចុះតម្លៃ -ដើម្បីទទួលបានអតិថិជនកាន់តែច្រើន។
កសាងបទពិសោធន៍កាន់តែប្រសើរឡើងជាមួយមិត្តសហគ្រិនរបស់អ្នក
ការប្រកួតប្រជែងជំរុញឱ្យអាជីវកម្មមានការច្នៃប្រឌិតគំនិតបង្កើតថ្មែប៉ុន្តែពេលខ្លះវាមានប្រយោជន៍ក្នុងការស្វែងរកជំនួយបន្តិចបន្តួចឬភាពជាដៃគូ។ អាជីវកម្មពីរដែលអាចជំនួសគ្នាបាន នៅពេលត្រូវបានផ្អាកដំណើរការអាចចាប់ផ្តើមការលក់របស់ពួកគេជាមួយគម្រោងដ៏ល្អមួយជាមួយដៃគួសហការ។
ការស្វែងរកភាពជាដៃគូល្អអាចមានភាពលំបាកបន្ដិច ប៉ុន្តែចាប់ផ្តើមដោយគិតគូរពីភាពស្របគ្នាឬការបង្កើតគំនិតច្នៃប្រឌិតរួមគ្នា។ ហាងបច្ចេកវិទ្យាមួយមិនចង់សហការជាមួយហាងបច្ចេកវិទ្យាផ្សេងទៀតទេប៉ុន្តែការប្តូរសេវាកម្មជាមួយគ្នា អាចផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនទាំងពីរ។ភាពជាដៃគូសហការគ្នាមិនចាំបាច់ជាការប្តេជ្ញាចិត្តពេញលេញនោះទេប៉ុន្តែវាអាចជួយបង្កើនការរីកចម្រើនចំពោះដៃគូជាមួយគ្នាហាងកាហ្វេមួយអាចចាប់ផ្តើមភាពជាដៃគូរបស់ខ្លួនដោយការយកនំចំណីពីហាងនំប៉័ងមកលក់ ហើយប្រសិនបើការលក់ចាប់ផ្តើមដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរអាចបើកទូលាយស្វែងរកទីតាំងមួយលក់រួមគ្នា។អាជីវកម្មទាំងពីរគួរតែទាក់ទាញអតិថិជនរបស់ខ្លួន ដូច្នេះភាពជាដៃគូនេះអាចណែនាំអតិថិជនរបស់ក្រុមហ៊ុននីមួយៗទៅប្រើប្រាស់ផលិតផលឬសេវាកម្មផ្សេងទៀត។ដោយមើលឃើញពីទីផ្សារបច្ចុប្បន្ននិងការច្នៃប្រឌិតគំនិតបង្កើតថ្មីថែមទៀតនោះ អាជីវកម្មអាចធ្វើការផ្លាស់ប្តូរគោលដៅមួយចំនួនដែលអាចនឹងទាក់ទាញអតិថិជនថ្មីអោយបានកាន់តែច្រើន។