ចំណុចល្អនិងអាក្រក់នៃការធ្វើការផងរៀនផង

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ 
Smart 0969009292
Cellcard 077712053
Metfone 0882169742


នៅពេលដែលអ្នកមកដល់វ័យជំទង់អ្នកចាប់ផ្ដើមអភិវឌ្ឍន៍ខ្លួនឯងនូវភាពឯករជ្យ។ ពួកគេក្លាយជាមនុស្សម្នាក់ដែលមានភាពទំនួលខុសត្រូវ​ជាមនុស្សពេញវ័យមួយរូប។ ការងារក្រៅម៉ោងគឺជាជម្រើសដំបូងដែលពួកគេកំពុងពិចារណា។ វាបានផ្ដល់ប្រាក់ចំណូលនិងអាចទទួលបាននូវបទពិសោធន៏មួយដ៏មានតម្លៃថែមទៀតផង។​ទាំងនេះគឺជាគុណសម្បត្តិនិងគុណវិបត្តិសម្រាប់សិស្សនិស្សិតដែលធ្វើការបណ្ដើរហើយរៀនបណ្ដើរ។ 

គុណសម្បត្តិ

  • ទទួលបានបទពិសោធន៏ ពួកគេបានស្វែងរកការងារនិងយល់ពីដំណើរការនៃការសំភាសន៍ នេះគឺជាបទពិសោធន៏ដែលមិនអាចកាត់ថ្លៃបានហើយវាក៏អាចជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលសង្គមរបស់យើងសព្វថ្ងៃ។
  • មានទំនួលទទួលខុសត្រូវបានច្រើន អ្នកទទួលបានបទពិសោធន៍ជាក់ស្ដែងនិងភាពទទួលខុសត្រូវនៅក្នុងវិស័យការងារ ដែលសិស្សដ៏ទៃបានសិស្សស្វែងយល់ត្រឹមតែទ្រឹស្ដី។ ហើយវាងាយស្រួលសម្រាប់អ្នកសម្រាប់សរសេរលិខិតអមឯកសារ (cover letter) សម្រាប់ការងារនៅថ្ងៃអនាគតរបស់អ្នកផង។​
  • ទទួលបានការយល់ដឹងពីផ្នែកហិរញ្ញវត្ថុ វាអាចឲ្យនិសិ្សតអាចបង់ថ្លៃសាកកវិទ្យាល័យដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការជំនួយពីគ្រួសាររបស់ពួកគេ។
  • រៀនអំពីជំនាញផ្ទាល់ខ្លួន ដើម្បីដោះស្រាយជាមួយប្រធាន បុគ្គលិករួមការងារ យុវវ័យត្រូវយល់ថាម្ចាស់ក្រុមហ៊ុនត្រូវការរកបុគ្គលិករបៀមម៉េចដូចជាការគោរពនិងទំនាក់ទំនងល្អនិងសមត្ថភាពក្នុងការធ្វើការជាមួយអ្នកដ៏ទៃ។

គុណវិបិត្ត

  • មិនសូវមានពេលវេលាសម្រាប់ស្វ័យសិក្សា៖ នៅពេលនោះ ទម្ងន់ការងារនិងពេលវេលាសម្រាប់ស្វ័យសិក្សាអាចមានការប៉ះពាល់គ្នាបើអ្នកមិនបានបែងចែកពេលវេលាបានល្អ។
  • ឆាប់មានសម្ពាធ៖ ធម្មតាពេលមានការងារធ្វើផង ហើយថែមទាំងការងារសាលាបន្ថែមពីលើទៀត នោះអ្នកនឹងឆាប់មានសម្ពាធ និងស្រ្តេសច្រើន។
  • ឧស្សាហ៍អវត្តមាន៖ ពេលខ្លះមេរបស់អ្នកអាចហៅទៅចូលរួមកិច្ចប្រជុំ ឬ​ធ្វើការថែមម៉ោង ដែលជានិច្ចជាការប៉ះពាល់ដល់អវត្តមាននៅសាលាជាដើម។