ចំនុចគួរពិចារណាមុននឹងសម្រេចចិត្តផ្លាស់ប្តូរកន្លែងធ្វើការរបស់អ្នក

រយះពេលដែលអ្នកកាន់មុខតំណែង៖ រយៈពេលដែលអ្នកកាន់តំណែងក្នុងក្រុមហ៊ុននីមួយៗ អាចជះឥទ្ធិពលដល់CV របស់អ្នក។ ប្រសិនបើអ្នកទើបតែចូលកាន់តំណែង អ្នកគួរអត់ធ្មត់នៅបន្តិចទៀតសិន យ៉ាងហោចណាស់ ៣ឆ្នាំ។ វាជួយបង្ហាញពីបទពីសោធន៏របស់អ្នក នៅលើCV។ ម្យ៉ាងទៀត វាជួយបង្ហាញដល់ក្រុមហ៊ុនដែលអ្នកកំពុងតែនៅ ក្នុងពេលបច្ចុប្បន្ននេះ ថាអ្នកមកនៅទីនេះមានរយះពេលយូរគួរសម អាចទទួលបានការលើកទឹកចិត្តបន្ថែម ជៀសជាងទៅធ្វើការនៅកន្លែងផ្សេង ដែលអ្នកត្រូវចាប់ផ្តើមអ្វីគ្រប់យ៉ាងថ្មីឡើងវិញ។
សរុបសេចក្តីមក អ្នកគួរតែនៅកន្លែងការងារមួយ អោយបានយ៉ាងតិចបីឆ្នាំ។សមល្មមអោយអ្នកអាច យល់ច្បាស់ពីការងារ ដែលអ្នកកំពុងធ្វើ។