រៀនសន្សំប្រាក់បើសិនចង់បានប្រពន្ធ
ប្លែកពីប្រទេសដទៃ សម្រាប់មង្គលការនៅកម្ពុជាគឺពិតជាត្រូវចំណាយធនធានច្រើន ពោលគឺធ្វើឲ្យគគ្រឹកគគ្រេងនិងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ។ អាស្រ័យហេតុនេះហើយថ្លៃបណ្ដារការឬថ្លៃទឹកដោះភាគច្រើនគឺជាបន្ទុករបស់មនុស្សប្រុស។ យ៉ាងណាមិញអត្ថបទនេះមិនមែនសម្រាប់តែបុរសៗនោះទេ ប៉ុន្ដែក៏សម្រាប់នារីៗ ឬគូរស្នេហ៍ណាដែលមានបំណងចង់ជួយចែករំលែកគ្នាក្នុងការរៀបចំមង្គលការផងដែរ។ ខាងក្រោមជាអ្វីដែលអ្នកគួរដឹង៖
១ សន្សំសម្រាប់ថ្លៃបណ្ដារការ
ចៀសមិនផុតនោះទេ ដល់វ័យគង់តែដល់គូរ អាស្រ័យហេតុនេះហើយនៅពេលចេញធ្វើការអ្នកត្រូវចេះទុកដាក់លុយសន្សំទុកសម្រាប់ចូលដណ្ដឹងកូនស្រីគេ។ អ្នកត្រូវចេះគុណគូរពីហាងឆេងថ្លៃទឹកដោះ ពីព្រោះបច្ចុប្បន្ននេះមានការឡើងថ្លៃ ដូចនេះអ្នកត្រូវមានគំនិតចេះបែងចែកប្រាក់ខ្លះដើម្បីសន្សំឬយកទៅរកស៊ីដើម្បីបង្កើតលុយ។
២ ចំណាយសម្រាប់មង្គលការ
ត្រង់ចំណុចនេះ បើដៃគូអ្នកមានគំនិតចង់ជួយចែករំលែក នោះអ្នកទាំងពីរត្រូវសិក្សាស្វែងយល់ពីការចំណាយសម្រាប់ពិធីមង្គលការមួយជាមុនសិន និងធ្វើគម្រោងថវិការឲ្យបានត្រឹមត្រូវដើម្បីកំណត់គោលដៅក្នុងការសន្សំ។ គិតឲ្យអស់តាំងពីថ្លៃរោង ថ្លៃសម្អាងការ ថ្លៃម្ហូបអាហារ សម្លៀកបំពាក់ ថតរូបជាដើម។ ជាការល្អ គូស្នេហ៍អាចពិភាក្សាបើកគណនីសន្សំមួយរួមគ្នាដើម្បីមង្គលការរបស់ពួកគេ។
៣ គិតពីចំនួនដែលត្រូវសន្សំ
បើសិនជាអ្នកច្បាស់លាស់ក្នុងការសម្រេចចិត្តហើយ នោះអ្នកត្រូវកំណត់គោលដៅនិងរយៈពេលសន្សំ ឧទាហរណ៍៖ ២ ទៅ ៣ឆ្នាំ។ កំឡុងពេលនេះដែរអ្នកគួរសម្រេចអំពីចំនួនប្រាក់ដែលគួរដាក់បញ្ចូលក្នុងគណនីប្រចាំខែផងដែរ ដើម្បីឲ្យសមស្របតាមគម្រោង។
៤ តាមដានការសន្សំរបស់អ្នក
វាអាចនឹងពិបាកក្នុងការសន្សំប្រាក់ឲ្យបានច្រើន ពីព្រោះអ្នកត្រូវកាត់បន្ថយចំណាយ ហើយមានខែខ្លះបានតិចឬបានច្រើន យ៉ាងណាមិញអ្នកត្រូវស្វាត់ស្វែងយ៉ាងណាឲ្យដើរតាមគន្លងនៃគម្រោងសន្សំ។ បើសិនជាអាចអ្នកគួរព្យាយាមរកចំណូលខាងក្រៅបន្ថែមដើម្បីទប់ទល់់ការចំណាយនិងបង្កើនប្រាក់សន្សំសម្រាប់អាពាហ៍ពិពាហ៍។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742