ចំណុចគួរពិចារណាមុនសម្រេចចិត្តដាក់ស្នើកម្ចី

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ជារៀងរាល់សប្តាហ៍ ស្ពានបានទទួលការហៅចូលតាមទូរស័ព្ទ និងសារជាច្រើន រាប់រយ ដែលទាក់ទងមកសាកសួរពត៌មាន ទាក់ទងនឹងប្រាក់កម្ចី ព្រមទាំង ដាក់ពាក្យស្នើសុំកម្ចីទៅកាន់ធនាគារដែលជាដៃគូររបស់យើង។
តាមរយៈព័ត៌មានដែលបានពីការទទួលទូរស័ព្ទ និងសារទាំងនេះ យើងសង្ដេតឃើញថា ចំនួនប្រជាជនកម្ពុជាដែលមានបំណងចង់ស្នើសុំកម្ចី ហាក់ដូចជា មានការកើនឡើងខ្លាំង។ អ្នកខ្លះ ស្នើសុំកម្ចី ជាមួយគោលបំណងច្បាស់លាស់ដូចជា ដើម្បីយកទៅពង្រើកអាជីវកម្មជាដើម ចំណែកឯអ្នកមួយចំនួនទៀត មានគំនិតចង់ខ្ចីប្រាក់
តែមិនមានគោលបំនងច្បាស់លាស់ទេថា នឹងយកទៅធ្វើអ្វីអោយពិតប្រាកដ ដែលជា ហេតុនាំអោយគេជួបវិបត្តិហិរញ្ញវត្ថុនៅពេលក្រាយ។
ដូច្នោះហើយ ដើម្បីជួយដល់អ្នកដែលជួបនឹងបញ្ហានេះ ស្ពានចង់ធ្វើការចែករំលែកជាមួយអ្នកនូវ ចំនុចមួយចំនួនដែលអ្នកគួរពិចារណាមុននឹងអ្នកសម្រេចចិត្តយកកម្ចី។
១. តើអ្នកចង់ខ្ចីប្រាក់ ដើម្បីអ្វី? ខ្ចី ដើម្បីបង្កើនចំណូល ឬ បង្កើតបំណុល?
មុននឹងអ្នកសម្រេចចិត្តស្នើសុំកម្ចី សូមសួរទៅកាន់ខ្លួនអ្នកថា តើអ្នកខ្ចីប្រាក់ ដើម្បីអ្វី? ខ្ចី ដើម្បីបង្កើនចំណូល ឬ បង្កើតបំណុល?
អ្នកអាចឆ្ងល់ថា ខ្ចីយ៉ាងម៉េចទៅជាការបង្កើនចំណូល? ហើយ ការខ្ចីដែលជាការបង្កើតបំណុល វាយ៉ាងម៉េចវិញ? មិនមែនការខ្ចីទាំងអស់សុទ្ធតែជាការការបង្កើតបំណុលទេឬ?
មុនឆ្លើយតបទៅនឹងសំនួរខាងលើ ស្ពានចង់ប្រាប់ទៅកាន់អ្នករាល់គ្នាថា មិនមែនការខ្ចីទាំងអស់ សុទ្ធតែជាការបង្កើតបំណុលនោះទេ។ កម្ចីអាចផ្ដល់ផលល្អ ឬអាក្រក់ អាស្រ័យទៅលើការប្រើប្រាស់របស់អ្នក។
ប្រសិនណាបើ អ្នកប្រើវាត្រូវទៅតាមគោលបំណង នោះវានឹងជួយអ្នកក្នុងការរកចំនូលបន្ថែម ផ្ទុយទៅវិញ ប្រសិនបើអ្នកចេះតែខ្ចីតាមចំណង់ដោយមិនបានគិតអោយបានច្បាស់លាស់ វានឹងធ្វើអោយអ្នកជំពាក់បំណុលគេលើសដើម។ កម្ចីដែលនឹង បង្កើតបំណុលដល់អ្នកគឺជា ការខ្ចី ដែលអ្នកខ្ចីមិនមានគោលបំណងនៃការប្រើប្រាស់ច្បាស់លាស់។ វាកើតឡើងនៅពេល ដែលអ្នក ខ្ចីប្រាក់គេយកទៅទិញ របស់ដែលមិនចាំបាច់ ឬយកទៅចំណាយលើអ្វីមួយដែលមិនផ្ដល់ចំនួលត្រលប់មកកាន់អ្នកវិញ។
២. តើអ្នកមានសមត្ថភាពអាចបង់សងវិញរួចទេ?
បន្ទាប់ពីអ្នកសម្រេចចិត្តហើយថា អ្នកពិតជាត្រូវការកម្ចីមែននោះ សូមពិចារាណាទៅលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ដើម្បីស្វែងរក សមត្ថភាពនៃការបង់របស់អ្នកថា អ្នកអាចបង់សងធនាគារបានប៉ុន្មានដែរក្នុងមួយខែ។ អ្នកអាចគណនារកតួលេខនេះតាមរយៈការពិចារណាពី ការប្រាក់ចំនូល និងចំណាយជាមធ្យមរបស់អ្នកប្រចាំខែ។
ហេតុអ្វីបានជាអ្នកចាំបាច់គិតពីចំនូល និងចំណាយនោះ?
វាជាការសំខាន់ ក្នុងការគណនាទុកជាមុននួវចំនួន ដែលអ្នកមានលទ្ធភាពក្នុងការបង់សងប្រចាំខែ ទៅកាន់ស្ថាប័នដែលអ្នកខ្ចី ព្រោះថាប្រសិនណាបើ អ្នកដឹងពីចំនួនប្រាក់ដែលអ្នកអាចបង់សងបាន អ្នកនឹងអាចជ្រើសវើសយកទំហំកម្ចីដែលសាកសមនឹងអ្នក។