៣.បទបញ្ជាផ្ទៃក្នុង
បទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ឬ សហគ្រាសមួយ ដែលនិយាយអោយបានច្បាស់ពីម៉ោងចូលធ្វើការ ម៉ោងចេញពីធ្វើការ ថ្ងៃឈប់សម្រាកជាដើម។ ការចែងបទបញ្ជាផ្ទៃក្នុងនេះឡើង គឺម្ចាស់ក្រុមហ៊ុន ជាអ្នកធ្វើ ប៉ុន្តែមិនអាចផ្ទុយពីច្បាប់ការងារបានទេ។
៤. ចំនួនបុគ្គលិក
ការកំណត់ចំនួនបុគ្គល មុខតំណែង និង ប្រាក់បៀវត្សអប្បបរិមា អោយបានច្បាស់លាស់ ព្រោះរាល់ការចេញឬ ចូលរបស់បុគ្គលក្នុងក្រុមហ៊ុនរបស់អ្នកត្រូវរាយការ ទៅកាន់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ ។
៥. មានប្រព័ន្ធទំនាក់ទំនងច្បាស់លាស់
ប្រព័ន្ធទំនាក់ទំនង សំដៅទៅ លេខទុរសព្ទ អ៊ីមែល ហ្វេសប៊ុកផេក និង វេបសាយ របស់ក្រុមហ៊ុន ព្រោះដើម្បីភាពទទួលស្គាលដោយរដ្ឋ និង ការទទួលខុសត្រូវរបស់ក្រុមហ៊ុន ដោយសារប្រព័ន្ធទាំងនោះជាដើម។
ចុងបញ្ចប់ស្ពានសូមអរគុណដល់អ្នកអានដែលបានចំណាយពេលដល់មានតម្លៃ ក្នុងការអានអត្តបទរបស់ស្ពានកន្លងមក ស្ពាននឹងព្យាយាមស្វះស្វែងរកអ្វីៗដែលថ្មីសម្រាប់ចែកជូនមិត្តអ្នកអានបានស្វែងយល់ និងរៀនសូត្រជាមួយគ្នាផងដែរ។
អ្នកមានត្រូវមានអ្វីខ្លះសម្រាប់ចុះបញ្ជីពាណិជ្ជកម្ម?
Pages: 1 2