មុខសញ្ញាជនបោកប្រាស់

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
ការបោកប្រាស់ក្លែងបន្លំដើម្បីកេងចំណេញកើតមានឡើងជាញឹកញាប់​​ និងមានគ្រប់ទម្រង់ដូចជា​ ការឆបោកលុយតាមអ៊ីនធឺណែត ឬតាមរយៈសារឆ្លើយឆ្លង។ ករណីនេះក៏ធ្លាប់កើតឡើងជាច្រើនដងមកហើយ ជាពិសេសចំពោះបងប្អូនខ្មែរដែលពុំសូវបានយល់ដឹងនិងរស់នៅដាច់ស្រយាល អាស្រយ័ហេតុនេះហើយក្នុងនាមជាខ្មែរដូចគ្នាយើងគួរចូលរួមចែករំលែកពត៌មានទាំងនេះ និងផ្សព្វផ្សាយតាមដែលអាចធ្វើបានដើម្បីឲ្យប្រជាជនយើងបានដឹងឮ។ ខាងក្រោមនេះជាមុខសញ្ញាដែលអ្នកគួរប្រុងប្រយត្ន័៖

១. ការទាក់ទងដែលមិនទំនង
ជាពិសេសគឺការទាក់ទងឬខលតាមទូរស័ព្ទ​មកអ្នកថា​ អ្នកបានឈ្នះរង្វាន់នេះរង្វាន់នោះ ដែលស្ដាប់ទៅមិនទំនងទាល់តែសោះ ព្រោះអ្នកមិនធ្លាប់ចូលរួមបានប្រកួតអ្វីសោះពីមុនមក។​ បទពិសោធន៍ដែលខ្ញុំបានជួបផ្ទាល់តែម្ដង​​ គឺមានលេខមួយបានខលចូលមកខ្ញុំ​ ហើយប្រាប់ខ្ញុំថា​ ខ្ញុំបានឈ្នះរង្វាន់ធំជាទឹកប្រាក់​ ២​ ពាន់ដុល្លារ​ ហើយដើម្បីទទួលរង្វាន់នេះ​ ខ្ញុំត្រូវវេរលុយចំនួន​ ២​ រយដុល្លារ​មកកាន់គណនីក្រុមហ៊ុន។​ នេះជាការក្លែងបន្លំសុទ្ធសាធ។
២. ការផ្ញើអ៊ីម៉ែលពីជនដែលអ្នកមិនធ្លាប់ស្គាល់
ជួនកាលអ្នកអាចទទួលសារដែលមានខ្លឹមសារប្លែកៗ ហើយអាស័យដ្ឋានអ៊ីម៉ែលរបស់អ្នកដែលផ្ញើនោះវិញទៀត គឺមានសណ្ឋានលាយឡំ លេខ សញ្ញា អក្សរច្របល់ចូលគ្នាពេញ។​​ មានពេលមួយនោះ​ មិត្តរបស់ខ្ញុំបានទទួលអ៊ីម៉ែលពីជនអនាមិកម្នាក់​ ហើយអាស័យដ្ឋានដែលផ្ញើមកគឺមើលមិនយល់ទាល់តែសោះ។​ នៅពេលដែលរូបគេចុចទៅលើ​តំណភ្ជាប់ក្នុងអ៊ីម៉ែល​ ស្រាប់តែកម្មវិធីកម្ចាត់វ៉ីរុសកុំព្យូទ័រក៏ផុសឡើង ធ្វើឱ្យប៊ិះគាំងកុំព្យូទ័រទៅហើយ។ ដូចេ្នះសូមអ្នកប្រុងប្រយ័ត្នឱ្យមែនទែនចំពោះបញ្ហានេះ។
៣. ការទទូចសុំយកព័ត៌មានផ្ទាល់ខ្លួននិងលេខកូដសម្ងាត់
ក្រុមហ៊ុនដែលត្រឹមត្រូវនិងស្របច្បាប់នឹងមិនខលសុំឬផ្ញើសារសាកសួរអ្នក ពាក់ព័ន្ធនឹងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនោះឡើយ។​ មានពេលមួយទៀត​ដែលអ្នកផ្ទះរបស់ខ្ញុំ​ បានទទួលទូរស័ព្ទពីមនុស្សម្នាក់ដែលអះអាងថា​ ខ្លួនមកពីក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅភ្នំពេញ​ ហើយបានសួរពីរឿងផ្ទាល់ខ្លួនជាច្រើន​ ដូចជាផ្ញើលុយនៅធនាគារណាជាដើម។​ នេះសុទ្ធតែជាល្បិចឆបោកលុយ។
នៅក្នុងសម័យទំនើបនេះ​ ការបោកប្រាស់លុយអាចមានគ្រប់ទម្រង់និងបែបបទ។​ អ្នកគួរតែមានការប្រុងប្រយ័ត្នជានិច្ច​ មុននឹងសម្រេចចិត្តផ្ដល់ ទិន្នន័យសម្ងាត់ដល់អ្នកដទៃ ដើម្បីជៀសវាងការខាតបង់ទៅថ្ងៃក្រោយ។