១. អប់រំផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនឯង
សម្រាប់អ្នកធ្វើជំនួញ ដំបូងបំផុត អ្នកគួរបណ្តុះចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនអ្នក។ អ្នកអាចចាប់ផ្ដើមរៀនពីវាបាន តាមរយៈអានពីរបាយការណ៍ហិរញ្ញវត្ថុ ព្រោះវាធ្វើឲ្យយល់ដឹងច្រើនអំពីហិរញ្ញវត្ថុ ថាតើលុយដែលអ្នករកបានមកពីប្រភពណាខ្លះ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានដូចជារបាយការណ៍លំហូរសាច់ប្រាក់ ប្រាក់ចំណូល តារាងតុល្យការ ហើយនិងចំនួន ដើមទុននៃម្ចាស់ភាគហ៊ុន។
សម្រាប់របាយការណ៍លំហូរសាច់ប្រាក់ វាធ្វើការវិភាគសកម្មភាពប្រតិបត្តិការ ការវិនិយោគ និងលំហូរចេញនៃសាច់ប្រាក់របស់អ្នក។ តារាងតុល្យការ ផ្តល់ពត៌មានទាក់ទង នឹងទ្រព្យសម្បត្តិ បំណុល និងភាគទុនិករបស់អ្នក។ ឯរបាយការណ៍ប្រាក់ចំនូល នឹងជួយឆ្លុះបញ្ចាំងពីចំណូលដែលរកបានក្នុងរយៈពេលជាក់លាក់ណាមួយ។ របាយការណ៍ចំនួន ដើមទុននៃម្ចាស់ភាគហ៊ុន តំណាងឱ្យចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានផ្តល់ហិរញ្ញប្បទានតាមរយៈការដាក់លក់ភាគហ៊ុន។
២. ចែកឲ្យដាច់រវាង ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិញ្ញវត្ថុសម្រាប់អាជីវកម្ម
បើអ្នកជាម្ចាស់អាជីវកម្ម អ្នកត្រូវបែងចែកឲ្យដាច់ពីគ្នា រវាង ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិញ្ញវត្ថុសម្រាប់អាជីវកម្ម។ អ្នកអាចបើកគណនីឥណទានមួយសម្រាប់អាជីវកម្មរបស់អ្នក ដើម្បីដាក់ប្រាក់ចំណាយផ្សេងៗពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នកក្នុងកាតឥណទាននេះ។ ការធ្វើបែបនេះ វាក៏អាចជួយឲ្យអ្នកតាមដានការចំណាយ ហើយគ្រប់គ្រងវាបានយ៉ាងល្អ។ លើសពីនេះ អ្នកគួរបើកគណនីសន្សំមួយសម្រាប់អាជីវកម្មរបស់អ្នកផងដែរ។ ក្នុងគណនីនេះ អ្នកអាចធ្វើការវេរប្រាក់ចំនេះដែលបានពីអាជីវកម្មរបស់អ្នកក្នុងចំនួនណាមួយដែលអ្នកចង់សន្សំ ដើម្បីទុកវាសម្រាប់ធ្វើការទូទាត់ចំនាយបន្ថែម ទុកសម្រាប់ពង្រីអាជីវកម្មនៅពេលក្រោយ ឬអ្នកអាចប្រើប្រាស់ប្រាក់ក្នុងគណនីនេះសម្រាប់បង់ពន្ធជាដើម។