៣. ត្រួតពិនិត្យ និងរៀបចំពីដំណើរការហិរញ្ញវត្ថុអាជីវកម្ម
ជាម្ចាស់អាជីវកម្មមួយរូប វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវ ត្រួតពិនិត្យពីចលនាហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក ជាពិសេសពេលដែលមានចលនាចរាចរណ៍លុយច្រើន។ លើសពីនេះ អ្នកតគួរត្រូតពិនិត្យពី ដំណើការនៃ ហិរញ្ញវត្ថុនៃអាជីវកម្មរបស់អ្នក ដោយធ្វើការប្រៀបធៀបពីដំណើរការហិរញ្ញវត្ថុនា ពេលបច្ចុប្បន្ន និងពីអតីតកាល ហើយថាតើអ្នកត្រូវរៀបចំដំណើរការហិរញ្ញវត្ថុ ដូចម្ដេចនាពេលអនាគត ព្រមទាំងធ្វើការប្រៀបធៀប ដើម្បីស្វែងរកចំនាយមិនចាំបាច់ណាដែលអ្នកអាចធ្វើការកាត់បន្ថយបាន។
៤. ជួលអ្នកដែលមានជំនាញច្បាស់លាស់
ថ្វីត្បិតតែអ្នកជាម្ចាស់អាជីវកម្ម តែអ្នកមិនគួរ ធ្វើការគ្រប់គ្រងហិរញ្ញវត្ថុ នៃអាជីវកម្មរបស់អ្នកដោយផ្ទាល់នោះទេ ជាពិសេសគឺការតាមដានលើផ្នែកហិរញ្ញវត្ថុ និងគ្រប់គ្រងតែម្ដង។ ផ្ទុយទៅវិញអ្នកគួរតែ រកគណនេយ្យករណាដែលមានជំនាញច្បាស់លាស់ ឲ្យមកធ្វើកិច្ចការនេះវិញ ជាការល្អប្រសើរជាង។ តាមរយៈការប្រើប្រាស់ និងវិភាគពីទិន្នន័យរបស់អ្នក ពួកគេអាចជួយអ្នកកំណត់ពីស្ថានភាពបច្ចុប្បន្ននៃអាជីវកម្មរបស់អ្នក និងធ្វើការព្យាករណ៍ពី បញ្ហាដែលអ្នកអាចនឹងប្រឈម ព្រមទាំងស្ថានភាពនៃអាជីវកម្មរបស់អ្នកនៅពេលអនាគត ដើម្បីជួយអ្នកក្នុងការរៀបចំផែនការសម្រាប់អាជីវកម្មមួយដែលជោគជ័យ និងមានហានិភ័យទាប។ យ៉ាងណាមិញ ការស្វែងរកគណនីយ្យករនះដែរ អ្នកត្រូវស្វែងរកមនុស្ស ដែលអ្នកអាចជឿទុកចិត្តបាន។