តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
អត្រានៃអ្នកចេះដឹងនៅកម្ពុជាមានច្រើន អាស្រ័យហេតុនេះហើយកម្លាំងពលកម្មមានកំណើនដែរ។ ច្បាស់ណាស់តម្លៃនៃការជួល និងការបណ្តុះបណ្តាលបុគ្គលិកគឺខ្ពស់។ ថ្ងៃនេះស្ពាននឹងណែនាំអំពីគន្លឹះក្នុងការកាត់បន្ថយចំណាយថ្លៃឈ្នួលពលកម្ម៖
ការហ្វឹកហ្វឺនឆ្លងការងារ
ជាទូទៅនិយោជិកដែលមានជំនាញក្នុងការងារជាក់លាក់ម្នាក់អាចមានតម្លៃខ្ពស់ដោយសារតែកម្រិតចេះដឹងនិងគុណតម្លៃនៃការងាររបស់គាត់។ ម្យ៉ាងវិញទៀត កាលណាក្រុមហ៊ុនមួយមានបុគ្គលិកដែលមានឯកទេសច្រើនពេកអាចបង្កើនចំណាយប្រាក់ខែនិងកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអ្នកក្នុងការដោះស្រាយបញ្ហាផ្សេងៗ ពោលគឺមិនសូវមានភាពបត់បែន។
ដំណោះស្រាយដ៏ល្អបំផុតមួយក្នុងការកាត់បន្ថយថ្លៃពលកម្មនិងការបង្កើនភាពបត់បែនរបស់អង្គភាពរបស់អ្នកគឺការបណ្តុះបណ្តាលបុគ្គលិកឆ្លងការងារ ពោលគឺហ្វឹកហ្វឺនពួកគេឲចេះអំពីរបៀបទទួលខុសត្រូវថ្មីចំពោះការងារដែលមិនមែនជាមុខជំនាញរបស់ខ្លួន។
ប្ដូរកាលវិភាគឲ្យធ្វើការពីផ្ទះ ពីរឬបីដងក្នុងមួយសប្ដាហ៍
រាល់ថ្ងៃដែលក្រុមហ៊ុនរបស់អ្នកបើកគឺជាថ្ងៃមួយទៀតដែលអ្នកត្រូវចំណាយប្រាក់លើថ្លៃប្រតិបត្តិការ។ មធ្យោបាយជាក់ស្តែងមួយដើម្បីសន្សំប្រាក់និងលើកកម្ពស់ការពេញចិត្តរបស់បុគ្គលិកគឺប្ដូរឲ្យពួកគេធ្វើការមួយសបា្ដហ៍បួនថ្ងៃ វាប្រហែលជាមិនសូវនិយមទេនៅកម្ពុជា ប៉ុន្ដែអ្នកគួរពិចារណាសាកល្បង។
ជាធម្មតាមួយថ្ងៃនិយោជិកធ្វើការប្រាំបីម៉ោងជារៀងរាល់ថ្ងៃពេញមួយសបា្ដហ៍ ដូចនេះតាមគោលការណ៍ថ្មីអ្នកអាចប្ដូរទៅធ្វើការមួយថ្ងៃ១០ម៉ោងក្នុងរយៈពេល៤ថ្ងៃជំនួសវិញ ហើយថែមទាំងផ្ដល់ពេលវេលាចុងសប្ដាហ៍ឲគេសម្រាកបានច្រើនផង ដែលជាកត្តាមួយដែលជួយជម្រុញផលិតភាពរបស់បុគ្គលិក។
វិនិយោគក្នុងការរក្សានិយោជិតដែលមានគុណភាព
អ្នកប្រហែលជាគិតថា បុគ្គលិកដែលមានគុណភាពទាមទារប្រាក់ខែច្រើនដើម្បីឲ្យសមនឹងតម្លៃរបស់គាត់។ យ៉ាងណាមិញ នៅពេលដែលក្រុមហ៊ុនមានបុគ្គលិកឆ្នើម នោះពួកគេអាចជួយជម្រុញការរីកចម្រើនក្នុងក្រុមហ៊ុន។ ប្រសិនបើអ្នកមិនសូវយកចិត្តទុកដាក់នឹងពួកគេនោះទេ អ្នកអាចនឹងបាត់បង់ធនធាន។ ពេលដែលមុខតំណែងណាមួយទំនេរនោះក្រុមហ៊ុនរបស់អ្នកនឹងមានដំណើរការយឺត
ទម្រាំតែរកបានបុគ្គលិកថ្មីនិងបង្វឹកការងារទៀតនោះ អ្នកប្រាកដជាត្រូវចំណាយទាំងប្រាក់និងពេលវេលា។ អាស្រ័យហេតុនេះហើយ អ្នកគួររក្សាទុកបុគ្គលិកដែលមានធនធានឲ្យបានល្អ ដោយផ្តល់ឲពួកគេនូវ (1) ប្រាក់បៀវត្សនិងអត្ថប្រយោជន៍ដែលមានការប្រកួតប្រជែង (2) កំណត់និយមន័យការងារនិងគោលដៅ។ (3) វិនិយោគក្នុងការបណ្តុះបណ្តាលសមត្ថភាពបន្ថែម។