ប្រាក់បញ្ញើសន្សំ ជាប្រាក់បញ្ញើសម្រាប់បុគ្គល និងសាជីវកម្ម ដែលសន្សំទុកក្នុងធនាគារ ដើម្បីទទួលបានការប្រាក់។ ជាទូទៅ ធនាគារផ្តល់អត្រាការប្រាក់តិចជាងប្រាក់បញ្ញើមានកាលកំណត់ ប៉ុន្តែអ្នកអាចដកប្រាក់តាមតម្រូវការរបស់អ្នកបាន។ ដើម្បីធ្វើការទូទាត់ អ្នកប្រើប្រាស់ អាចផ្ទេរប្រាក់ ដោយដកប្រាក់ និងបង់ជាសាច់ប្រាក់សុទ្ធ។
ប្រាក់បញ្ញើមានកាលកំណត់ ជាប្រាក់បញ្ញើសម្រាប់បុគ្គល និងសាជីវកម្ម ដោយដាក់ប្រាក់បញ្ញើរបស់អ្នកក្នុងរយះពេល កំណត់ណាមួយដើម្បីអោយបានអត្រាការប្រាក់ខ្ពស់។ ចំនួនអត្រាការប្រាក់ក្នុងគណនីនេះ អាស្រ័យទៅនឹងរយះពេលដែល អ្នកដាក់ប្រាក់។ ប្រសិនបើអ្នកចង់ដកប្រាក់របស់អ្នកមុនពេលកំណត់ ធនាគារនឹងផ្តល់ប្រាក់ដើមជូនអ្នកវិញ។ ហើយចំពោះ ការប្រាក់វិញ ធនាគារនីមួយៗមានគោលការណ៏ខុសៗគ្នា ដោយគេអាចផ្តល់ជូនការប្រាក់អ្នកក្នុងកំរិតទាប ឬ មិនផ្តល់ជូន ឬ ពិន័យថែមទៀត។ អ្
ថ្ងៃនេះ អ្នកអាចទៅធនាគារដើម្បីបង្កើតគណនីប្រាក់បញ្ញើដែលសមស្របនឹងតម្រូវការរបស់អ្នក និងទទួលបានការប្រាក់ បន្ថែមដើម្បីបង្កើនទ្រព្យរបស់អ្នក។
ប្រភេទប្រាក់បញ្ញើដែលមាននៅប្រទសកម្ពុជា
Pages: 1 2