ធានារ៉ាប់រង៤ប្រភេទដែលអ្នកគួរប្រើប្រាស់

ធានារ៉ាប់រង៤ប្រភេទដែលអ្នកគួរប្រើប្រាស់
អ្នកប្រឹងប្រែងធ្វើការស្ទើពេញមួយជីវិត ដើម្បីកសាងទ្រព្យសម្បត្តិនិងចង់រស់នៅសុខស្រួលប្រកបដោយសុភមង្គលជាមួយក្រុមគ្រួសាររបស់អ្នក ហើយដើម្បីធានាបាននូវសេ្ថរភាពនៃសុភមង្គលមួយនេះ អ្នកគួរជ្រើសរើសការធានារ៉ាប់រងដែលផ្តល់ការការពារដល់ប្រាក់ចំណូល ទ្រព្យសម្បត្តិ និងសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក។ ស្ពានសូមធ្វើការណែនាំនូវ សេវាធានារ៉ាប់រង បួនប្រភេទខាងក្រោមនេះ ដែលអ្នកគួរតែប្រើប្រាស់ដើម្បីធានាបាននូវអនាគតដែលល្អប្រសើរសម្រាប់គ្រួសារអ្នក។
ធានារ៉ាប់រងសុខភាព
វាជាធានារ៉ាប់រង១ប្រភេទដែលអ្នកគួរតែទទួលបានពីកន្លែងការងារ ឬអ្នកទិញសម្រាប់ខ្លួនឯង។ នៅពេលអ្នកមានសុខភាពល្អវាអំណោយផលអោយអ្នកធ្វើការងារបានរលូន រកលុយបានច្រើននិងរីករាយជាមួយជីវិត។ ហើយបើអ្នកគិតតែពីធ្វើការរកលុយ ប៉ុន្ដែមិនបានគិតគួរសន្សំសម្រាប់ថែរក្សាដល់សុខភាពរបស់អ្នកក៏មិនល្អដែរ ប្រសិនបើអ្នកមានជំងឺធ្ងន់ធ្ងរឬមានគ្រោះថ្នាក់ដោយយថាហេតុ ហើយអ្នកគ្មានការធានារ៉ាប់រង អ្នកប្រហែលជាមិនអាចទទួលការព្យាបាលនៅមន្ទីរពេទ្យឡើយ។ វាពិតជាមានហានិភ័យខ្លាំងណាស់ ប្រសិនបើអ្នកមើលរំលងចំណុចនេះ។
ធានារ៉ាប់រងអាយុជីវិត
វាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកទើបមានគ្រួសារ ឬអ្នកមានកូន ព្រោះក្នុងនាមអ្នកជាមេគ្រួសារអ្នកត្រូវរ៉ាប់រងនូវរាល់ការចំណាយក្នុងគ្រួសារទាំងមូល គឺពឹងផ្អែកលើអ្នក។​ចុះប្រសិនបើអ្នកមានបញ្ហារហូតដល់បាត់បង់ជីវិត តើស្ថានភាពគ្រួសាររបស់អ្នកនឹងទៅជាយ៉ាងណា?ការធានារ៉ាប់រងអាយុជីវិតអាចបំពេញនូវតម្រូវការហិរញ្ញវត្ថុជាយ៉ាងច្រើន។ ក្នុងករណីអ្នកបានរៀបការមានគ្រួសារ ប្រាក់សំណងបន្ទាប់ពីការទិញធានារ៉ាប់រងនេះ វាអាចជំនួសផ្គត់ផ្គង់នូវជីវភាពគ្រួសាររបស់អ្នក ជួយបង់បំណុលយូរអង្វែងបន្ទាប់ពីការស្លាប់របស់អ្នកឬបង់ប្រាក់សម្រាប់ការអប់រំនៅមហាវិទ្យាល័យរបស់កូនអ្នកជាដើម។