តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742
រាល់ការចាប់ផ្តើមអាជីវកម្ម ទោះជាអាជីវកម្មតូចក្តី ឬធំក្តី អ្នកត្រូវតែមានផែនការអាជីវកម្ម។ ផែនការអាជីវកម្ម ជាឯកសារដែលគួរតែមាន ដើម្បីសាងគ្រឹះរឹងមាំសម្រាប់អាជីវកម្មរបស់អ្នកមុនពេលចាប់ផ្តើម។
តើផែនការអាជីវកម្មជាអ្វី?
ផែនការអាជីវកម្ម ជាឯកសារដែលរួមមាន គោលដៅអាជីវកម្ម ផលិតផលនិងសេវាកម្ម ការវិភាគទីផ្សារ យុទ្ធសាស្ត្រ និងផែនការហិរញ្ញវត្ថុរបស់អាជីវកម្មអ្នក។ ផែនការអាជីវកម្ម ជាឯកសារដែលអ្នកត្រូវប្រើជាប់ជានិច្ចនៅពេលអ្នកធ្វើអាជីកម្ម មិនមែនជាឯកសារដែលប្រើតែមួយពេល ហើយបោះចោលនោះទេ។
ផែនការអាជីវកម្មរបស់អ្នក អាចប្រើក្នុងមូលហេតុផ្សេងៗគ្នា មានដូចជា៖
ផែនទីសម្រាប់បង្ហាញផ្លូវអ្នក៖ ផែនការអាជីវកម្ម ជាមគ្គុទេសជួយអ្នកកំណត់គោលដៅរបស់អ្នក និងពីអ្វីដែលអ្នកត្រូវធ្វើ ដើម្បីសម្រេចគោលដៅ។ ការសរសេរនូវគំនិតរបស់អ្នក និងរៀបចំវាទុកនៅលើក្រដាស ពិតជាមានសារៈសំខាន់ណាស់ ព្រោះ អ្នកមើលឃើញរូបភាពទាំងមូលរបស់អាជីកម្ម និងអាចធ្វើការកែរតម្រូវប្រសិនបើចាំបាច់។ អាជីវកម្ម ដែលគ្មានផែនការ ចាត់ទុកជាការស្រមៃ ដែលមិនមានអ្វីដែលច្បាស់លាស់។
កំណត់ពីតម្រូវការ៖ ក្រោយពេលអ្នករៀបផែនការអាជីវកម្មរួច អ្នកអាចមើលឃើញរូបភាពច្បាស់លាស់ពីអ្វីដែលអ្នកត្រូវការ ដើម្បីដំណើរការអាជីវកម្មរបស់អ្នក ដូចជា៖
- តើអ្នកផ្តល់ជូននៅផលិតផលនិងសេវាកម្មអ្វី?
- តើទីតាំងអាជីវកម្មរបស់អ្នកនៅកន្លែងណា?
- តើអ្នកផ្តល់សេវាកម្មរបស់អ្នកដល់អតិថិជនតាមរយៈអ្វី តាមបណ្តាញសង្គម, ដឹកជញ្ជូន, ឬមានហាងជាដើម។
- តើអតិថិជនរបស់អ្នកជានរណា ហើយអ្វីដែលធ្វើអោយអ្នកខុសពីគេ?
- តើនរណាអាចជាដៃគូរអាជីវកម្ម និងអ្នកផ្គត់ផ្គង់ដល់ក្រុមហ៊ុនរបស់អ្នក?
- តើអ្នកត្រូវការប្រាក់ប៉ុន្មានដើម្បីចាប់ផ្តើម?
- តើគោលដៅនាពេលអនាគតរបស់អ្នកជាអ្វី៖ ការអភិវឌ្ឍផលិតផលថ្មី, ពង្រីកទីផ្សារ, ពង្រីកអាជីវកម្មជាដើម។
- តើតម្លៃអាជីវកម្មរបស់អ្នកជាអ្វី? ហេតុអ្វី អតិថិជនគួរប្រើផលិតផលរបស់អ្នក?