- ជួបមនុស្សថ្មី
ពួកគេអាចឲ្យអ្នកនូវគំនិតល្អៗនិងពិភាក្សាអំពីបញ្ហានិងពង្រីកចំណេះដឹងរបស់អ្នក ដែលអាចធ្វើឲ្យលោកអ្នកមានទស្សនៈផ្សេងពីអ្វីដែលអ្នកធ្លាប់គិតពីមុនមក។ ហើយការជួបមនុស្សថ្មីផ្ដល់ឱកាសដល់អ្នកដើម្បីពង្រីកបណ្ដាញអាជីវកម្មរបស់អ្នកតាមក្រុមអាជីវកម្មឬព្រឹត្តិការណ៏ដែលផ្ដល់ឲ្យអាជីវកម្មរបស់អ្នកនូវផ្នត់គំនិតល្អៗថែមទៀតផង។
- ធ្វើតំណើរកំសាន្ដ
ការធ្វើដំណើរកំសាន្ដគឺជាអ្នកផ្ដល់ចំណេះដឹងដ៏អស្ចារ្យ។ ប្រើពេលវេលានេះក្នុងការជួមនុស្សផ្សេងៗ អ្នកអាចធ្វើដំណើរកំសាន្ដហើយសិក្សាអំពីវិធីក្នុងការរស់នៅដោយឯករាជ្យនៅកន្លែងថ្មី។ ការធ្វើដំណើរកំសាន្តមិនបាច់តែនៅប្រទេសក្រៅនោះទេ ប៉ុន្តែអ្នកក៏អាចធ្វើតំណើរកំសាន្ដតាមខេត្តក្នុងប្រទេសយើងក៏បាន។ ការធ្វើតំណើរកំសាន្ដបានណែនាំឲ្យអ្នកឆ្ពោះទៅកាន់វប្បធម៌ថ្មីហើយបើកគំនិតរបស់អ្នកឲ្យធំទូលាយផងដែរ។
ពួកយើងយល់ថាម្ដាយឪពុកភាគច្រើននៅប្រទេសកម្ពុជាមិនអនុញ្ញាត្តឲ្យអ្នកធ្វើតំណើរកំសាន្ដទៅណាម្នាក់ឯងនោះទេ ហើយវាពិបាកណាស់ក្នុងការជំនះវា។ ប៉ុន្តែអ្វីៗក៏មានតំណោះស្រាយដែរ។ ជារឿងមួយដែលពិត អ្នកអាចនិយាយថាអ្នកបានកក់សំបុត្រយន្ដហោះរួចស្រេចទៅហើយ ហើយវាមិនអាចដកប្រាក់វិញបានទេ (ខ្ញុំបានធ្វើហើយ ហើយបានមែន)។ ហើយប្រសិនបើអ្នកចង់ដឹងអំពីរបៀបក្នុងការសន្សំប្រាក់សម្រាប់ធ្វើតំណើរកំសាន្ដពួកយើងបានសរសេរពីវា សូមចូលអាន : https://spean-kh.com/2017/11/22/simple-ways-to-save-money-to-travel/
ពួកយើងនៅតែបន្តប្រាប់អ្នកថាការសន្សំប្រាក់គឺមានសារៈសំខាន់ខ្លាំងណាស់នៅពេលដែលអ្នកនៅក្មេងដើម្បីទុកសម្រាប់ប្រើប្រាស់នៅថ្ងៃអនាគត។ ការចាប់ផ្ដើមនិងគ្រប់គ្រងអាជីវកម្មគឺជាអ្វីមួយដែល ល្អបំផុតនៅពេលអនាគត។