តើព័ត៌មានប្រភេទណាដែលមាននៅក្នុងរបាយការណ៍?
ក្នុងរបាយការណ៍ឥណទាន វាបង្ហាញពីប្រវតិ្តនៃការទូទាត់ប្រាក់របស់អ្នកខ្ចី ពេលវេលា និងចំនួនទឹកប្រាក់ដែលធ្លាប់ខ្ចីជាដើម។ ទិន្នន័យទាំងអស់នេះ ជូយអោយធនាគារដឹងពី ប្រវតិ្តនៃការទូទាត់ប្រាក់របស់អ្នកស្នើសុំប្រាក់កម្ចីថា តើកន្លងមក ការទូទាត់សងប្រាក់របស់គាត់ត្រូវបានធ្វើឡើងយ៉ាងដូចម្ដេចខ្លះ? តើគាត់ធ្វើការទូទាត់សងប្រាក់បាន ទាន់ពេលវេលាឬទេ? ហើយគាត់ធ្លាប់ធ្វើការកម្ចីប៉ុន្មានដែរ?
តើគួរធ្វើយ៉ាងណា ប្រសិនបើពត៌មានរបស់អ្នកមានភាពមិនត្រឹមត្រូវនោះ?
អ្នកអាចដាក់ពាក្យស្នើសុំ ទាមទារឱ្យ ការិយាល័យឥណទានកម្ពុជា(CBC) បង្ហាញពីឯកសារដើម្បីធ្វើការបញ្ជាក់!
តើយើងអាចស្នើសុំរបាយការណ៍នេះដោយរបៀបណា?
រហូតមកដល់សព្វថ្ងៃនេះ ដោយសារតែនៅពុំទាន់មានវិធីធ្វើការត្រួតពិនិត្យមើលលើអ៊ីនធឺណិតនៅឡើយ ដូច្នេះ អ្នកត្រូវទៅដាក់ពាក្យស្នើសុំរបាយការណ៍ឥណទានដោយផ្ទាល់នៅការិយាល័យ ឥណទានកម្ពុជា(CBC) ក្នុងអគារ វឌ្ឍនៈ។
លើសពីនេះទៅទៀត គ្រប់របាយការណ៍ឥណទានរបស់អ្នក ក៏មានបង្ហាញអំពី K-Score របស់អ្នកផងដែរ។