ភាពខុសគ្នារវាងកម្ចីរយៈពេលខ្លីនិងកម្ចីរយៈពេលវែង

ភាពខុសគ្នារវាងកម្ចីរយៈពេលខ្លីនិងកម្ចីរយៈពេលវែង
ការស្នើសុំប្រាក់កម្ចីកើតឡើងជាទូទៅ មិនថានៅស្រុកគេឬនៅកម្ពុជា។ មួយវិញទៀត រយៈពេលកម្ចីត្រូវបានបែងចែកជាពីរគឺ រយៈពេលវែងនិងរយៈពេលខ្លី។ ខាងក្រោមនេះជាចំណុចខុសគ្នា៖
កម្ចីរយៈពេលខ្លី
កម្ចីរយៈពេលខ្លីគឺត្រូវបានកំណត់ដោយធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុ ថាជាកម្ចីដែលមានរយៈមិនលើសពី ១២ខែ។ ប្រភេទកម្ចីនេះផ្ដល់ប្រយោជន៍ដល់អតិថិជនទាំងឡាយដែលត្រូវការប្រាក់ជាបន្ទាន់ដើម្បីទៅដោះទាល់ ឬបង្កើតអាជីវកម្ម បង់ថ្លៃសេវាកម្ម ឬយកទៅបង្វិលលុយជាបណ្ដោះអាសន្នសម្រាប់ជំនួញរបស់ពួកគេសម្រាប់ក្នុងរយៈពេលខ្លី។ ជាទូទៅកម្ចីប្រភេទនេះមានការប្រាក់ខ្ពស់ជាង កម្ចីរយៈពេលវែង។ លក្ខណៈដែលគួរដឹងសម្រាប់កម្ចីរយៈពេលខ្លីគឺ អាចខ្ចីបានចំនួនសមរម្យ មិនទាមទារឯកសារច្រើន រយៈពេលកំណត់ក្នុងការសងខ្លី ឆាប់ទទួលបានកម្ចី អាចមានសុវត្ថិភាពឬមិនសុវត្ថិភាព។
កម្ចីរយៈពេលវែង
មិនខុសពីកម្ចីរយៈពេលខ្លីនោះទេ គឺវាសុទ្ធតែត្រូវបានកំណត់ដោយធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុ។ យ៉ាងណាមិញចំណុចដែលខុសគ្នានោះគឺ វាជាកម្ចីដែលមានរយៈពេលវែងលើសពី១២ ខែ ពោលគឺអាចពី១ឆ្នាំ ទៅ ២០ឆ្នាំ ឬ៣០ឆ្នាំដែលមានដូចជា កម្ចីសម្រាប់ឡាន កម្ចីទិញផ្ទះ ទិញដី ឬផ្ទាល់ខ្លួន។ លក្ខណៈខុសគ្នានោះគឺ អ្នកអាចស្នើរសុំចំនួននៃទឹកប្រាក់កម្ចីបានច្រើន ទាមទារឲមានវត្ថុបញ្ចាំ ត្រូវការឯកសារច្រើន មានរយៈពេលយូរតែការប្រាក់ទាប។
តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742