តើអ្វីទៅជារបាយការណ៏ហិរញ្ញវត្ថុ?​ ហេតុអ្វីបានជាអាជីវកម្មនៅប្រទេសកម្ពុជាត្រូវការវា?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742
អាជីវកម្មភាគច្រើននៅប្រទេសកម្ពុជាហើយជាពិសេសនោះគឺអាជីវកម្មលក្ខណៈជាគ្រួសារភាគច្រើនមិនត្រូវការរបាយការណ៏ហិរញ្ញវត្ថុ​នោះទេ។ ពួកយើងចង់ដឹងមូលហេតុអ្វីដែលអាជីវកម្មគ្រួសារភាគច្រើនមិនត្រូវការវា ហើយពួកយើងក៏បានសាកសួរអាជីវកម្មគ្រួសារមួយ ហើយក៏គាត់បានឆ្លើយថាវាមិនសូវជាមានប្រយោជន៏ ហើយវាត្រូវការពេលវេលាច្រើននិងអ្នកចេះរៀបចំវាផងដែរ ហើយក្រោយពីពេលដែលគាត់បានរៀបចំរួចរាល់ហើយវាមិនដឹងថាធ្វើអ្វីជាមួយវាទៀតដែរ។ 
នៅប្រទេសកម្ពុជា របាយការណ៏ហិរញ្ញវត្ថុជាទូទៅរៀបចំដោយអាជីវកម្មធំៗ។ ចុះហេតុអ្វីបានជាអាជីវកម្មតូចក៏ត្រូវការវាដែរ? ជាតំបូងយើងនិងស្វែងយល់អំពីរបាយការណ៏ហិរញ្ញវត្ថុថាតើវាមានន័យយ៉ាងម៉េចជាមុនសិន​ តើដូចម្ដេចដែលហៅថារបាយការណ៏ហិរញ្ញវត្ថុ?របាយការណ៏ហិរញ្ញវត្ថុសង្ខេបអំពីតំណើរការនៃគណនីយ។ វាកំណត់អំពីភាពខ្លាំងនិងខ្សោយនៃអាជីវកម្ម។ មាន៣ប្រភេទនៃរបាយការណ៏ហិរញ្ញវត្ថុដែលបង្កើតឡើងដោយអាជីវកម្មភាគច្រើនជារាងរាល់ឆ្នាំ។
1. តារាងតុល្យការ: វាបង្ហាញអំពី ទ្រព្យ បំណុល សមធម៍ ហើយនិងការចុះបញ្ចីសង្ខេបនីមួយៗ។ ដោយនៅចុងឆ្នាំវាបង្ហាញអំពីទ្រព្យដែលអ្នកមានដូចជា យានជំនីស​ អាគារ លុយនៅក្នុងក្រុមហ៊ុនរបស់អ្នកជាដើម។ ហើយវាក៏ប្រាប់ពីចំនួនដែលអ្នកជំពាក់ផងដែរដូចជាធនាគារនិងអ្នកផ្គត់ផ្គង់សំភារៈក្នុងអាជីវកម្មរបស់អ្នក។
2. របាយការណ៏ចំណូល: វាបានបង្ហាញអំពីប្រាក់ចំណូល ចំណាយ ជារាងរាល់៣ខែម្ដង ៦ខែម្ដង ឬមួយជារាងរាល់ឆ្នាំ។ ជាទូទៅផ្ដល់នូវការប្រៀបធៀបទិន្នន័យ២ទៅ៣ឆ្នាំ។ វាបានអនុញ្ញាត្តិឲ្យអាជីវកម្មដឹងថាតើដំណើរការអាជីវកម្មរបស់ពួកគេកំពុងមានការចំណេញឬមួយក៏ការខាត។
3. របាយណ៏ការលំហូរសាច់ប្រាក់: សង្ខេបពីការចំណាយប្រាក់ប្រចាំឆ្នាំ។ នេះជួយបង្ហាញថាក្រុមហ៊ុនឬមួយក៏អាជីវកម្មត្រូវបានចំណាយអស់ប៉ុន្មានក្នុងមួយឆ្នាំៗ។