តើអ្វីទៅជារបាយការណ៏ហិរញ្ញវត្ថុ?​ ហេតុអ្វីបានជាអាជីវកម្មនៅប្រទេសកម្ពុជាត្រូវការវា?


ហេតុអ្វីបានជាអាជីវកម្មត្រូវការរបាយការណ៏ហិរញ្ញវត្ថុធ្វើអី?
ការរៀបចំរបាយការណ៏ហិរញ្ញវត្ថុគឺត្រូវការចំណាយពេលច្រើន។ ដូច្នេះហេតុអ្វីបានជាអាជីវកម្ម អង្គការ និងស្ថាប័នអ្វីទាំងត្រូវការមុខងារជំនាញខាងគណនេយ្យដើម្បីធ្វើអ្វី? ទាំងនេះរួមមាន៖

  • សម្រេចចិត្តបានកាន់តែល្អប្រសើរ

នេះអាចរៀបចំគោលដៅបានយ៉ាងមានប្រសិទ្ធភាពសម្រាប់ពេលអនាគត។ វាផ្ដល់ឲ្យអ្នកនូវភាពច្បាស់លាស់និងភាពត្រឹមត្រូវក្នុងអាជីវកម្មរបស់អ្នកថាកំពុងដំណើរការយ៉ាងម៉េច ដូចច្នេះហើយអ្នកអាចធ្វើឲ្យអាជីវកម្មរបស់អ្នកឲ្យមានភាពល្អប្រសើរ។

  • រៀបចំការបង់ពន្ធ

វាមានសារៈសំខាន់ហើយចាំបាច់សម្រាប់គ្រប់អាជីវកម្មទាំងអស់រួមទាំងម្ចាស់អាជីវកម្មបុគ្គលដើម្បីបង់ពន្ធនិងរបាយកាណ៏និងការយកពន្ធ។ វានឹងរក្សាពត៌មានឲ្យមានសណ្ដាប់ធ្នាប់។

  • ផ្ដល់ភ័ស្ដុតាងនៃភាពជោគជ័យរបស់អ្នក

អ្នកផ្ដត់ផ្គង់និងអតិជនអាចចង់ពិនិត្យមើលស្ថេរដើម្បីអាចធ្វើការបង់ប្រាក់ឬមួយក៏ផ្គត់ផ្គង់ទំនិញតាមតម្រូវការឬមួយក៏អត់។ ហើយផលចំណេញថាតើវាកំពុងដំណើរការយ៉ាងដូចម្ដេច។ ធនាគារប្រហែលជាចង់ដឹងថាតើអាជីវកម្មរបស់អ្នកមានដំណើរការយ៉ាងដូចម្ដេច ដើម្បីដឹងថាតើអ្នកមានលទ្ធភាពក្នុងការទូទាត់សងបំណុលបានដែរឬទេ។
របាយការណ៏ហិរញ្ញវត្ថុគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់គ្រប់អាជីវកម្មរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសកម្ពុជាមានអាជីវកម្មជាច្រើនដែលមិនចាប់អារម្មណ៏ទៅលើរបាយការណ៏ហិរញ្ញវត្ថុ។ វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អាជីរកម្មដែលមានរយៈពេលវែង។ អ្នកប្រហែលជាគិតថាអាជីវកម្មរបស់អ្នកមានដំណើរការល្អហើយដូចច្នេះអ្នកមិនត្រូវការវាទេ។ អ្នកក៏មានអារម្មណ៏ថាទទួលបានការជោគជ័យគឺពិតជាមានអារម្មណ៏ល្អមែន​ ប៉ុន្តែមើលការពិនិត្យមើលតួរលេខនៅចំពោះមុខអ្នកគឺកាន់តែប្រសើជាងមុនដែលទុកជាអំណាចនិងការជោគជ័យដ៏វិសេសមួយរបស់អ្នក។
វាមិនមែនជាការងាយស្រួលនោះទេសម្រាប់មនុស្សគ្រប់គ្នាទេ ដូច្នេះតើយើងអាចចាប់ផ្ដើមបង្កើតវាដោយរបៀបណា? វាមិនចាំបាច់ល្អឥតខ្ចោះពេកនោះទេនៅពេលតំបូងៗប៉ុន្តែគ្រាន់តែរៀបចំរបាយការណ៏ហិរញ្ញវត្ថុសាមញ្ញគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែប្រសិនបើអ្នកមិនចេះមិនអីទេ ពួកយើងនិងសរសេររៀបរាប់នៅថ្ងៃក្រោយ។